ភ្នំពេញៈ ឧកញ៉ា ហៃ លីអ៊ាង អគ្គនាយក្រុមហ៊ុន Confirel និងសហគ្រាសផលិតឱសថ PPM បានឲ្យដឹងនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៣ ខែកញ្ញានេះថា ការនាំស្វាយរបស់ក្រុមហ៊ុនរបស់លោកនឹងយកទៅឲ្យក្រុមហ៊ុនមួយនៅក្នុងប្រទេសបារាំង ដែលបានចុះកិច្ចសន្យាជាមួយគ្នា ក្នុងការទទួលស្វាយពីប្រទេសកម្ពុជា បន្ទាប់មកក្រុមហ៊ុននេះ នឹងនាំយកស្វាយទាំងនេះ ទៅចែកចាយបន្តទៅកាន់ទីផ្សារផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបទាំងមូល។






