ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បាន និងវាយឡើងទ្រោមខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ តែមិនបានសម្រេច ហើយក៏ត្រូវ...
-

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានប្រជាពករដ្ឋចាប់បាននិងវាយឡើងទ្រោមខ្លួន ឃាត់ខ្លួន​បន្ទាប់​ពី​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេរី​២០១៨ មួយ​គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប​មិន​បាន​សម្រេច កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់​ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យមានឈ្មោះសំសេង វ៉ាន់ឌី អាយុ១២ឆ្នាំ ស្នាក់នៅផ្ទះបងប្អូន នៅម្ដុំទួលសង្កែ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១HC- ៥០៩៨ ធ្វើសកម្មភាពឆក់កាបូប អ្នកលក់ត្រីម្នាក់ តែមិនបានសំរេច ហើយម្ចាស់កាបូបស្រែកថាចោរៗ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាព័ទ្ធចាប់បានម្នាក់ វាយឡើងទ្រោមខ្លួន។
តាម​សាក្សី​បាន​បន្ត​ទៀត​នៅ​ក្នុង​សកម្មភាព​ឆក់​ពុំ​បាន​ស​ម្រ​ច​នោះ​ទេ មានការ​ប្រទាញប្រទង់​គ្នា​បណ្តាល​ឲ្យ​ម៉ូតូ​ជនសង្ស័យ​ដួល ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន​ម្នាក់ ។ ចំណែក​ម្នាក់​ទៀត​គេចខ្លួន​បាត់​ស្រមោល ។ ជនសង្ស័យ​រួម​ទាំង​ម៉ូតូ​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន មក​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​១ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕
ដោយ៖ អាខ្មៅ