សាហាវណាស់​ ចិនបាញ់ចិនត្រូវបានចាប់ខ្លួន​ ដកហូតបានកាំភ្លើងខ្លី​ ២​ ដើម​
-

ខេត្តព្រះសីហនុ​ ៖​ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាលខេត្តព្រះសីហនុបានអោយ​ PVN News ដឹងថា​ ៖​ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង ៣០នាទី នៅភោជនីយ៍ដ្ឋានស៊ីហ៊ូ ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌​ក្រហម ស្លាកលេខប្រើស្កុតបិត​ ពីលើ ពាក់មួកសុវត្ថិភាពពណ៍ខ្មៅ និងពាក់អាវរងារខ្មៅធំដៃវែងទាំងពីរនាក់ បានធ្វើសកម្មភាព ផ្ទុះអាវុធ ( បាញ់គំរាម ) ទៅលើជនរងគ្រោះជាជនជាតិចិន ០៤នាក់ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយហូបអាហារ បណ្តាលឲ្យរបួសជើងទាំង ០៤នាក់ រួចគេចខ្លួន​បាត់ ។

ជនរងគ្រោះចំនួន ៤នាក់ ៖ ១-ឈ្មោះ ZHANG KUN ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។ ២-ឈ្មោះ YANG HUAIHUN ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ ។ ៣-ឈ្មោះ YANG JUN GING ប្រុស ២៧ឆ្នាំ ជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ , និងដើមកំភួនជើងខាងឆ្វេង ។ ៤-ឈ្មោះ LIU WEIMIN ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។ ជនរងគ្រោះទាំង ០៤នាក់ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ កាលពីថ្ងៃទី១៤/០៧/២០១៨ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញហើយ ។ វត្ថុតាងបន្សល់នៅកន្លែនកើតហេតុ៖ -សំបកគ្រាប់ ចំនួន ៩ និងគ្រាប់មិនទាន់បាញ់ចំនួន ១ គ្រាប់ ។ ក្រោយរឿងហេតុកើតឡើង ស្នងការដ្ឋាននគរបាលខេត្ត បានបង្កើតគណៈករណី មួយធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ។ ដោយមានការចង្អុលដឹកនាំផ្ទាល់ពី លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញផែននគរបាល​ព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងឈានទៅបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាន​​ចំនួន​ ២​ នាក់​ នៅថ្ងៃទី០៥.០៩.១៨ វេលាម៉ោង២២:៣០នាទី ។ +ជនសង្ស័យ ០២នាក់៖ ១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ ២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ​ និង​ ដកហូតវត្ថុតាង កាំភ្លើងខ្លី២ដើម៖ ១,ម៉ាកBERETAលេខG643652បង់១គ្រាប់២។ ២,ម៉ាកGIOCK 19លេខWBEN763បង់១គ្រាប់៣។ -តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់បានឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពដោយប្រើភ្លើងខ្លី ០២ដើម បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះពួកគេខឹងនឹងជនរងគ្រោះដែលបាននិយាយប្រមាថមើលងាយពួកគេ ថាពួកគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវាចៗបែបនេះមិនមែនជាមនុស្សល្អ ពេលដែលពួកគេទៅផឹកនៅក្នុងក្លឹបមួយកន្លែងដែលនៅផ្លូវ ឧតុនិយម កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ ទើបនៅថ្ងៃកើតហេតុពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង ។ ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣,៨០០ដុល្លា ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ។
ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធីនៅការិយាល័យនគរបាល​​ព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕