អ្នកនាង ម៉េ​ង កែវ​ពេ​ជ្ជ​តា រងការចោទប្រកាន់ថា ដណ្តើមប្តីគេ...
-

​ភ្នំពេញ​៖ មួយរយៈចុងក្រោយមកនេះ តារាចំរៀងជើងចាស់ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា រងនូវការចោទប្រកាន់ថា បានដណ្តើមប្តីគេនៅប្រទេសបារាំង ខណៈពេលដែលអ្នកនាងទៅសម្តែងនៅទីនោះនាពេលកន្លងមក។

តួយ៉ាងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phal Ly បានសរសេររៀបរាប់ជាភាសាបារាំងហើយត្រូវបានម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Mono Tep បានធ្វើការបកប្រែមកជាភាសាខ្មែរយ៉ាងដូច្នេះថា៖
"ក្តៅៗបែកធ្លាយ មេង ពេជន្តា លួចប្តីគេនៅបារាំង ក្នុងលិខិតខាងក្រោមនេះ ក្មេងស្រីម្នាក់រៀបរាប់ អំពីការឈឺចាប់របស់នាងនិងម្តាយនាង ទាក់ទងនិងរឿងឪពុកនាងលែងលះគ្នាជាមួយម្តាយនាងដោយសា មេង កែវ ពេជន្តា បានទាក់ទងសាហាយស្មន់បង្វក់ឪពុករបស់នាង ឲ្យលែងលះជាមួយម្តាយរបស់នាង អន្លុង មេង ពេជន្តា មកច្រៀងនៅបារាំងឆ្នាំ២០០៩ និង ២០១១ តែនាងនិងម្តាយនាងបានដឹងរឿងនេះនៅឆ្នាំ២០១៥ ។ នាងសរសេរថា La veuve noir ស្រ្តីមេម៉ាយ ពើងពាងខ្មៅមានពិសដ៍សាហាវ បានដាក់អន្ទាក់ក្រសោបចាប់ឪពុករបស់នាងពង្រាត់ពីទ្រូងម្តាយរបស់នាងគួរឲ្យខ្លោចផ្សាណាស់។ គោលបំណង មេង ពេជន្តា មកបារាំងឆ្នាំ២០១៨ គឺមកនៅប្រទេសបារាំងជាមួយឪពុកនាង រូបថតផ្ទះ មេង ពេជន្តា បង្ហះក្នុងបណ្តាញសង្គមជាផ្ទះរបស់នាង ហើយនៅជិតផ្ទះរបស់ក្មេងស្រី ធ្វើឲ្យនាងនិងម្តាយនាងរឹតតែឈឺចុកចាប់ ។ ទោះជាយ៉ាងណាក្មេងស្រីបានយុំរៀបរាប់ថាទោះឪពុកនាងមានកំហុសយ៉ាងណាក៍ដោយ នាងនិងម្តាយនាងនៅតែស្រឡាញ់ឪពុករបស់នាងខ្លាំងណាស់ ហើយនាងនិងម្តាយនាងនៅតែមានសង្ឃឹមរងចាំទទួលឪពុកនាងវិលត្រឡប់មករកម្តាយនាងនិងនាងជានិច្ច ។ នាងបន្ថែមថាម្តាយនាងជាមនុស្សស្លូតបូតណាស់ មិនចង់ឲ្យរឿងនេះបែកធ្លាយជាសាធារណៈឬរករឿង កែវ មេង ពេជន្តា ម្តងណាទេ តែពេលនេះ វាដូចជាហួសហេតុពេកហើយដែល កែវ មេងពេជន្តា មកបារាំង មកនៅក្នុងផ្ទះនាងជាមួយឪពុកនាង ក្បែរផ្ទះនាងនិងម្តាយនាងថែមទៀតផង។ សារុបសេចក្តី មេងពេជន្តា យកប្តីគេ នៅបារាំង ៕ តាមពិតខ្ញុំបានដឹងរឿនេះ២ឆ្នាំហើយ តែជារឿងឯកជនខ្ញុំមិនលូកដៃចូលទេ តែពេលនេះ វាទាក់ទងនិងកិត្តិយសសិល្បៈខ្មែរ ។ A toute notre communauté Khmère, Je suis la fille à qui Meng Keo Pichenda a brisé la famille. Je tiens à démentir certaines fausses informations de notre vie qui circulent sur les réseaux sociaux. Je remercie tout d'abord toutes les personnes qui ont fait allusion à ce que Meng Keo Pichenda nous a fait et ont voulu nous aider à leur manière. Mais je ne veux pas qu'on mélange mon histoire avec les scandales de cette chanteuse et que de fausses déclarations circulent sur notre vie. Si vous voulez m'aider ma mère et moi, Partagez ce communiqué et cet enregistrement qui est ma vraie histoire que je vous livre afin de mettre un terme aux souffrances que Meng Keo Pichenda nous a fait endurer. Je vous remercie de respecter notre anonymat et notre vie privée. Je ne souhaite aucun contact. Nous avons déjà beaucoup souffert. Si vous parlez de mon histoire, je vous supplie de ne pas insulter cette femme bien qu'elle le mérite amplement. Mon seul but est de faire connaitre la vérité et que cette femme ne se permette plus de nous faire du mal à ma mère et moi ou à quiconque. Je vous remercie de tout coeur de faire connaître mon histoire dans le respect de notre vie. https://www.facebook.com/100004056943014/posts/1519283554883528/"។
អ្នកនាង ​ម៉េ​ង កែវ​ពេ​ជ្ជ​តា ក្រោយពីបានឃើញសារមួយនេះហើយ ស្រាប់តែសម្តែងការហួសចិត្ត ទាំងដែលមិនមែនជាការពិត បាន​ចាត់​ទុក​ការ​ចោទប្រកាន់​នេះ​ជា​រឿង​មួ​លប​ង្ខា​ច់ បង្ខូច​កិត្តិយស​អ្នក​នាង និងអាចជារឿងជាប់ពាក់ព័ន្ធនឹងរឿងនយោបាយផងក៏មិនដឹង។
នៅក្នុងសាររបស់អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា "វិចិត្រករអឺយកុំបាច់គូរអី​ ???​ ! វាឆ្ងាញ់ត្រង់ថាឯងជំពាក់លុយអ្នក​ អូស្ត្រាលីវ័ណ្ឌករនៀក​ ?​ ហើយថែមទាំងជំពាក់លុយថ្លៃកាត់ខោអាវទៀត​ ?​ យីស​ ហើយនរណាទៅដែលជាម្ចាស់លុយខ្ញុំជំពាក់​ ហើយនរណាទៅជាម្ចាស់ហាងកាត់ដេរខោអាវដែលខ្ញុំមិនទាន់អោយលុយ​ ចេញមកមកមើល​ ! ! ! ខ្ញុំចាំ​ ហាសហា​ ! យី​ ខំអីខំយ៉ាងនេះ​ឯង ពូកែណាស់អា​ខាងលាបពណ៌​គេ​ ទៅមិនរួចទេបុិ​ !​ ?"
អ្នកនាងបានបន្តទៀតថា "អស់ពី​ចោទ​ថា ក្បត់ជាតិ មក​ចោទ​ថា​យកប្តី​គេ​ម្តង ចាំ​មើល​នៅ​មាន​ស្អី​ឲ្យ​ចោទ​ទៀត ម៉េច​ប្រុង​បំផ្លាញ​ឲ្យ​រាប​ដល់​ដី​តែ​ម្តង​មែន​ទេ ? សប្បាយ​ណាស់​ឬ​ដែល​បាន​បំផ្លាញ​ខ្មែរ? សប្បាយ​ណាស់​មែន​ទេ ដែល​​ឃើញ​សិល្បៈ​ដួល​រលំ​ជា​បន្តបន្ទាប់? សប្បាយចិត្ត​ណាស់​មែន​ទេ​ដែល​បាន​មួល​បង្កាច់​បង្ខូច​កិត្តិយស​អ្នក​ដទៃ? គិត​ទៅ​សូ​ម្បី​ចេះ​ត្រឹមតែ​ជេរ​សោះ​ក៏​អាច​ក្លាយជា​វីរជន​ស្នេហា​ជាតិ​ក្នុង​បេះដូង​ខ្មែរ​មួយ​ចំនួន​ដែរ​"
ប្រភព៖​ Mono Tep /Meng Keo Pichenda - ពេជ្ជតា