ប្រុងប្រយ័ត្នផង បងស្រីៗ!!! ស្ត្រីម្នាក់ ចូល​ផ្សារ​ច្រាំង​ចំរេះ (ហៅ​ផ្សារ​គីឡូម៉ែត្រ​លេខ៧) ដើម្បីទិញ​ឥ​វ៉ាន់​ តែសំណាងអាក្រក់ ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្តំ​យក​គ្រឿងអលង្កា​អស់ពី​ខ្លួន​ ហើយ​បាន​ក្រុមគ្រួសារ​ដឹក​តាម​ម៉ូតូ ​យកទៅ​សង្គ្រោះបន្ទាន់
-

ភ្នំពេញៈ កាលពី​វេលា​ម៉ោង១១ថ្ងៃត្រង់ ទី៦ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ត្រីម្នាក់មានឈ្មោះ​ ធី​ ហឿង ​ភេទ​ស្រី​អាយុ៣៧ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ២៧ ក្រុម៤ ភូមិ៥ សង្កាត់​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ឬ​ស្សី​កែវ។​ បានចូល​ផ្សារ​ច្រាំង​ចំរេះ (ហៅ​ផ្សារ​គីឡូម៉ែត្រ​លេខ៧) ដើម្បីទិញ​ឥ​វ៉ាន់​ តែសំណាងអាក្រក់ ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្តំ​យក​គ្រឿងអលង្កា​អស់ពី​ខ្លួន​ហើយ​បាន​ក្រុមគ្រួសារ​ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះបន្ទាន់។

ប្រភពព័ត៌មាន​ឱ្យដឹងថា​ ទ្រព្យ​ម្ប​ត្តិ​ដែល​ក្រុមចោរ​ដាក់​ថ្នាំ​យកទៅ​អស់នោះ​ មាន​កងដៃ​ផ្លាក​ទីន​១ឈុត ​និង​លុយ​មួយចំនួន។ ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅក្នុង​គ្លីនិក​កែវ​ការី​ណូ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ សង្កាត់​ច្រាំង​ចំរេះ​ទី១ នៅ​ជិត​ព្រះវិហា​ខ្មែរ​អ៊ីស្លាម​ គីឡូម៉ែត្រ​លេខ៩៕