ខ្លួនជាអ្នករៀនច្បាប់ចឹង គួរណាស់តែចេះគិតឲ្យបានវែងឆ្ងាយ!!! ចាប់ខ្លួនមន្ត្រីព័ត៌មានខេត្តកំពង់ឆ្នាំងម្នាក់ ពីបទបង្កររបួសស្នាម ដល់បុរសម្នាក់ រងរបួសធ្ងន់
កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៨ៈ៣០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ អនុប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន ដោយចោទប្រកាន់រួមគំនិត ជាមួយបក្សពួកម្នាក់ទៀត ដែលប្រើហិង្សា ដោយចេតនាបង្ករបួសស្នាមវាយបុរសម្នាក់ ជាបុគ្គលិករោងចក្រអឹមវ៉េ បណ្តាលឲ្យរងរបួសជាទម្ងន់ នៅក្នុងលំនៅដ្ឋានជនសង្ស័យម្នាក់ទៀត ជាម្ចាស់តាបប៊ីយ៉ា ចំណែកជនបង្កម្នាក់ទៀតបានរត់គេចខ្លួនបាត់។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។