កម្លាំងទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ...(មានវិដេអូ)
Heang
-

នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ ក្នុងខេត្តព្រះវិហារ ក្រោយទាហានឈុតខ្មៅថៃ ចង់យកព្រះ២អង្គមកដាក់នៅព្រំដែន ហើយកម្លាំងទាហានយើងហាមឃាត់។ 

ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ។ 

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងថ្ងៃតែមួយនោះ នាយទាហ៊ាន និង អ្នកនាំពាក្យយោធាថៃបានឡើងទៅប្រាសាទតាមានធំ សំឡឹងរកមើលទីតាំងកំកល់ពុទ្ធបដិមា និងមានផែនការធ្វើរបងពុះចែកតំបន់ប្រាសាទព្រមទាំងសង់ប៉ុស្តត្រួតពិនិត្យមួយផង ។