បងប្អូនដែល រស់នៅតាមបន្ទប់ជួល មេត្តាប្រុងប្រយ័ត្នផង មនុស្សឥឡូវពិបាកទុកចិត្តណាស់!!! ចាប់ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ចូលលួចកាបូបលុយ ក្នុងបន្ទប់ជួល អ្នកនៅជិតគ្នា
ភ្នំពេញៈ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ក្រុម២ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ កំលាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ពេជ្រ ធី ភេទប្រុស អាយុ២៥ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៣ ក្រុម៤ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។ បានធ្វើសកម្មភាព ចូលលួចយកកាបូបប្រាក់ របស់នារីម្នាក់ មានឈ្មោះ សាត សំរ៉ស់ ភេទស្រី អាយុ៣៤ឆ្នាំ មុនរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលលេខ៤ ក្រុម៤ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។