ស្ដាប់សម្ដីលោកតាហើយ ខ្លោចចិត្តណាស់ នេះជាសម្ដីដែលលោកតា បាននិយាយប្រាប់ខ្ញុំ "តារស់មិនបានប៉ុន្មានឆ្នាំទៀតទេចៅអើយ" រាល់ថ្ងៃ គាត់ជិះកង់រើសសំបកដប កំប៉ុងតាមផ្ទះគេ ដើម្បីយកលុយទៅព្យាបាលយាយឈឺនៅឯផ្ទះ....(មានវីដេអូ)
-

កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសបុកឈ្មោះ Chhim Nithi បានជួបជាមួយលោកតាគួរឲ្យអាណិតម្នាក់ ក្នុងនោះកញ្ញាបានបង្ហោះសាររៀបរាប់ថា "ថ្ងៃខ្លះតារកតែអង្ករច្រកឆ្នាំងគ្មានផង តែតាមិនចេះហាមាត់ដើរសុំគេទេ តែបើមានគេអាណិតអោយនេះអោយនោះតា តាក៏ទទួលយក តារស់មិនបានប៉ុន្មានឆ្នាំទៀតទេចៅអើយ" នេះជាសំដីដែលតាបាននិយាយប្រាប់ខ្ញុំ សឹងតែរាល់ថ្ងៃ គាត់ជិះកង់រើសសំបកដប កំប៉ុងកាត់មុខផ្ទះ ហើយពួកខ្ញុំក៏ឧស្សាហ៍ជូនរបស់បន្តិចបន្តួចអោយគាត់តាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចក្នុងវីដេអូដែលបានឃើញ ស្រាប់ វាអាចត្រឹមជួយសំរួលជីវភាពរបស់លោកតាបានមួយគ្រាៗប៉ុណ្ណោះ។ ដែលខ្ញុំថតវីដេអូនេះបង្ហោះ ក្នុងគោលបំណងអំពាវនាវដល់អ្នកមានចិត្តសប្បុរសសូមជួយលោកតា អោយគាត់ប្រើជីវិតចុងក្រោយរបស់គាត់រស់នៅបានប្រសើរជាងនេះ កុំអោយគាត់ពិបាកបែបនេះទៀត។ បើមានបងប្អូនណាមានចិត្តអាណិតចង់ជួយលោកតាអាចទាក់ទងតាមខ្ញុំបាន" ៕

ប្រភពៈ Chhim Nithi