អូន មីុ ក្រោយពីបែបគ្នាជាមួយ នាយចឺម មក ឃើញថារាសីខ្ពស់ស្រឺតៗ តែម្តងហើយ..
អូន ម៉ី អតីតសង្សារនាយចឺម អាយុត្រឹមតែ២០ឆ្នាំ ទ្រព្យសម្បត្តិពេញដៃថែមទាំងមានមុខរបរចំនួន៤ថែមទៀតផង ដែលមិនងាយតារាណាមានវាសនាដូចគាត់នោះទេ។ តួឯកស្រីដែលល្បីថានៅក្មេង និងមានសម្រស់ស្រស់ស្អាតនៅក្នុងរឿង "មរតកបេះដូង" បានធ្វើអោយមិត្តៗសិល្បៈភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែកញ្ញាបានទិញផ្ទះតម្លៃ២៣ម៉ឺុនដុល្លារ ថែមទាំងទិញឡានសេរីទំនើងតម្លៃមិនធម្មតាដែរនោះ។ មិនត្រឹមតែប៉ុណ្ណោះទៅទៀតនោះ កញ្ញាថែមទាំងទិញចិញៀនពេជ្រដែលកប់ពពក។ គួររំលឹកផងដែរក្រោយពីបែកពីនាយចឺម អូន ម៉ី ហាក់ដូចជាមានរាសីខ្ពស់ស្រឺតៗតែម្តងហើយ។ រឹតតែអស្ចារ្យទៅទៀតនោះ គឺមានជំនួញធំៗជាច្រើននៅក្នុងដៃចំនួនបួន ៕






























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។