កុំថាឡើយជាតិសាសដ៏ទៃ តាជាតិសាសដូចគ្នាក៏មិនប្រណីដែរ!! នគរបាលចាប់ជនជាតិចិន២នាក់ បញ្ជូនទៅតុលាការ ក្រោយពីបាញ់ជនជាតិចិនដូចគ្នា ឲ្យរបួស៤នាក់
តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខអ្នកលេងឆ្លងដែនជនជាតិចិនចំនួន០២នាក់ ដែលជាជនដៃដល់ធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ហើយដកបានវត្ថុតាងកាំភ្លើងខ្លីចំនួន០២ដើមផងដែរ ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។