ជួយស៊ែរបន្ទាន់ផងបងប្អុនប្រិយ៍មិត្ត!!! ម៉ូតូ NEX មួយគ្រឿង ត្រូវបានជនសង្ស័យយកមកប្លុងចោល ដែលមានស្លាកស្លាកលេខ....
-

រាជធានីភ្នំពេញៈ កាលពីល្ងាច ថ្ងៃទី៧ ខែកញ្ញ ឆ្នាំ ២០១៨វេលាម៉ោង16.00នៅចំនុចក្នុងប្រឡាយទឹកមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតក្នុងភូមិក្បាលដំរីសង្កាត់កាកាប2ខណ្ឌពោធិសែនជ័យ​ ខណះដែរកម្លាំងសន្តិសុខដែលប្រចាំការក្នុងព្រលានយន្តហោះបានប្រទះឃើញម៉ូតូមួយគ្រឿងដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានពន្លិចចោល​ និងបានរាយការមកកម្លាំងមូលដ្ធានកងរាជអាវុធហត្ថ ខណ្ឌពោធិសែនជ័យចុះទៅពិនិត្យ។

ក្រោយពេលកម្លាំងអាវុធហត្ថខណ្ឌ បានស្រង់ឡើងមកលើឃើញម៉ូតូខាងលើនេះម៉ាកនិចពណ៍សពាក់ស្លាកលេខភ្នំពេញ1BS7799។ បច្ចុប្បន្នម៉ូតូខាងលើបានយកមករក្សារទុកនៅកម្លាំងអាវុធហត្ថ ខណ្ឌពោធិសែនជ័យ ដើម្បីស្រាវជ្រាវរកម្ចាស់៕