ស្រុកខ្មែរបើមិនចេញច្បាប់មួយទេ មិនដឹងថាក្មេងៗប៉ុន្មានអ្នកទៀតទេ ដែលត្រូវឪពុកតរិច្ឆាន ថោកទាបបែបនេះរំលោភ!!! ក្នុង១ថ្ងៃខ្ញុំត្រូវមកជួបរឿង ដ៏ខ្លោចផ្សាដល់ទៅ៤ដង តេីបងប្អូនអាចទ្រាំបានទេ ក្មេងស្រី៤នាក់ផ្សេងគ្នា ត្រូវឪពុកចាប់រំលោភរាប់ឆ្នាំ រហូតដល់មានផ្ទៃពោះ.....(មានវីដេអូ)
-

រឿងដ៏ថោកទាបមួយមិនគួរកើតមានក្នុងសង្គមយើងសោះ បើតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ្នកស្រី ម៉ម សុម៉ាលី បានបង្ហាញវីដេអូមួយ ដែលក្មេងស្រីអាយុ១២ឆ្នាំសោះ ត្រូវឪពុកបង្កើតរំលោភ។ ក្នុងនោះអ្នកស្រីបានរៀបរាប់ថា៖

នាងខ្ញុំនឹងដាក់ វីដេអូទាំងស្រុងរៀបរាប់ពីរជីវិតដ៏សែនវេទនា របស់នាងនៅអាទិត្យក្រោយ ព្រោះថាពេលនេះខ្ញុំខ្លួនអែងក៏រងភាពអយុត្តិធម៌ដែរ តែមិនវេទនា ក្តុកត្កួលដូចនាងនឹងគ្រួសារឡេីយ ចង់ប្រាប់ថាអ្នកណាចង់អាងខ្នងយកអ្វីក៏យកទៅ ថ្ងៃនេះ ១ថ្ងៃត្រូវមកជួបរឿង ដ៏ខ្លោចផ្សាដល់ទៅ ៤ដង តេីបងប្អូនអាចទ្រាំបានទេ ជួបកូនតូច អាយុ ៥ឆ្នាំ ត្រូវពុកបង្កេីតរំលោភជាយូរមិនហ៊ានប្រាប់ម្តាយ ជួបម្នាក់ទៀតជាកូនកំព្រាម្តាយស្លាប់ ដោយសារអេដ៏ ត្រូវស្ត្រីចិត្តល្អដែលខ្លួនអែងក៏កេីតអេដ៏ដែរយកមកចិញ្ជឹម អាយុ ៥ឆ្នាំត្រូវគេ រំលោភម្ដង ម្តាយនឹងកូនដឹកដៃគ្នាមករស់នៅឆ្លងខេត្តដេីម្បីបំភ្លេចរឿង តែត្រូវតិរិឆ្ឆាននៅក្បែរផ្ទះចាប់រំលោភជាមួយនឹងកូនបង្កេីតខ្លួន
ចុងក្រោយមកជួបពីរនាក់ម្តាយកូនៗ ត្រូវពុកវាយធ្វេីបាបរំលោភរាល់ថ្ងៃនៅលេីផ្ទៃបឹង ដ៏ធំល្វឹងល្វេីយ រយះពេល ២ឆ្នាំ រាល់ពេលដែលជូននាងតូចទេីបតែ អាយុ ១២ឆ្នាំ ទៅសុីឈ្នួលប៉ាក់ក្រណាត់អោយគេ បេីច្បាប់សុក្រឹតតេី មានអំពេីនេះទេ ??? តេីយុត្តិធម៌ទេ លុយ នឹង ភាពឈឺចាប់ ទឹកភ្នែករាប់លានតំណក់របស់កុមារទាំងអស់នេះ តេី គួរយកមួយណា ? ចុះបេីកូនអ្នកវិញ ហត់ណាស់ មកដល់ផ្ទះក៏ជួបរឿងទៀត៕