សួរថាអ្នកណាគេហ៊ាន ឮសំឡេងស្រែកថ្ងូរចេញពីជញ្ជាំង ស្មានតែខ្មោចលង ពេលដឹងការពិតស្ទើគាំងបេះដូង...
-

គួរឲ្យរន្ធត់ខ្លាំងណាស់ ​ក្មេងប្រុស​អាយុ ១២ឆ្នាំម្នាក់ បានជាប់គាំង​នៅ​ចន្លោះ​ដ៏​តូចចង្អៀត​មួយ​រវាង​ជញ្ជាំង​ផ្ទះ និង​របង។ គេបាន​បាត់​ខ្លួន​អស់​រយៈពេល ៣ថ្ងៃ នៅក្នុង​តំបន់ Oduduwa នៃ​រដ្ឋ Ondo ប្រទេស​នី​ហ្សេ​រី​យ៉ា ទើបត្រូវ​បាន​រកឃើញវិញ​។ ​ក្មេងប្រុស​ម្នាក់នេះមាន​ឈ្មោះ Aduragbemi Saka បាន​រត់​ចេញពី​ជីដូន​របស់គេ ហើយ​បាន​ទៅលេង​កាហ្វេ​តែម្នាក់ឯង។ បន្ទាប់មក បានចាប់ផ្តើម​លេង​នៅ​កន្លែង​ចន្លោះ​ជញ្ជាំង​ផ្ទះ និង​របង​គម្លាត ៣០សង់ទីម៉ែត្រ និង​ក៏បាន​ជាប់គាំង​នៅ​ខាង​ក្នុងនោះ​តែម្តង ។​

​ក្មេងប្រុស​នេះ​បាន​ចំណាយពេល ៣ថ្ងៃ ដោយ​ស្រែកយំ​តែម្នាក់ឯង គ្មាន​អ្នកដំណើរ​ណា​ម្នាក់​ចាប់អារម្មណ៍​ពី​សម្រែក​យំ​របស់គេ​ទេ ព្រោះស្មានតែខ្មោចលងព្រោះលឺតែសំលេងមិនឃើញមនុស្ស។​ ទីបំផុត អ្នកជិតខាង​បានលឺ​សូរសម្លេង​ចម្លែក និង​នាំគ្នា​ស្វែង​រកមើល ។ ពួកគេ​ពិតជា​ស្លុត​រន្ធត់ចិត្ត​យ៉ាងខ្លាំង ខណៈ​រកឃើញ​ក្មេងប្រុស​ម្នាក់​កំពុង​ជាប់គាំង​នៅក្នុង​ចន្លោះ​ដ៏​តូចចង្អៀត​នោះ ។​ គេបាន​វាយកម្ទេច​របង​ផ្ទះ និង​ទាញ​ក្មេងប្រុស​នោះ​ដែល​គ្របដណ្តប់​ដោយ​ធូលី ដោយ​សុវត្ថិភាព ៕​
ប្រភពៈ biz-kh