មានការងារល្អហើយ មិនខំទេ ខំតែអារឿងដែលសង្គមស្អប់ខ្ពើម!!! អ្នកបើកតាក់ស៊ី Pass App ម្នាក់ វាយប្លន់ភ្ញៀវទេសចរណ៍បរទេស យកលុយអស់ជាង….
ភ្នំពេញៈ កាលពីវេលាម៉ោង២ៈ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែងផ្លូវ៤០៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ ជនសង្ស័យជាអ្នកបើករថយន្តតាក់ស៊ីម្នាក់ មានឈ្មោះ ប៊ុន ម៉ៅ មុខរបរ អ្នកបើកបររថយន្តតាក់ស៊ី ឱ្យក្រុមហ៊ុន PassApp។ បានដឹកភ្ញៀវជាជនបរទេសមានឈ្មោះ សា កូស៊ី កាដូយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ ចេញពីហាងផឹកស៊ីមួយកន្លែង លុះដល់គោលដៅ ឃើញជនរងគ្រោះជាភ្ញៀវ មានលុយច្រើនជាប់ខ្លួន ក៏វាយប្លន់បានប្រាក់ជាង១ម៉ឺនដុល្លារ រួចព្យាយាមរត់គេចខ្លួន។ លុះក្រោយពីស្រាវជ្រាវអស់រយៈពេល៦ថ្ងៃ ទីបំផុតសមត្ថកិច្ចក៏ឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ បានកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នាំយកមកធ្វើការសាកសួរ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។