ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចឃុំស្នួល ស្រុកស្នួល។ សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះស ឌី អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងឃុំស្នួល ស្រុកស្នួល។ បានបបួលមិត្តភក្តិជិតស្និទ្ធ របស់ខ្លួនម្នាក់ផឹកស៊ី និងបានព្យាយាមបង្អកស្រាមិត្ត រហូតដល់ស្រវឹងជោកជាំក្រោកមិនរួច ក៏បែកគំនិតជិះម៉ូតូទៅចាប់រំលោភប្រពន្ធមិត្ត មានអាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ រហូតបានសម្រេចមួយភ្លែត២ដង លុះស្ត្រីរងគ្រោះទម្លាយរឿងប្រាប់ប្តី ក៏ឈានដល់ការដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់អូសកជនល្មោភកាមរូបនោះ យកមកចាត់ការតាមច្បាប់។ ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។


