ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះឈើមួយកន្លែង ក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ។ មនុស្សជិត ២០នាក់ ដែលភាគច្រើនជាស្ត្រីមេផ្ទះ ត្រូវកម្លាំង អាវុធហត្ថក្រុងក្រចេះ ហៅមកអប់រំ ណែនាំ ពេលកំពុងប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង (បៀរ)។ លោក ផាត សុភក្រ័វាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ បានឲ្យដឹងថា កម្លាំងរបស់លោក បាននាំខ្លួន ស្ត្រីវ័យចំណាស់ ចំនួន ១៣នាក់ សុទ្ធតែអ្នករស់នៅ ក្រុងក្រចេះ មកអប់រំណែនាំ ដោយប្រមូល វត្ថុតាង ម៉ូតូចំនួន ៣គ្រឿង និងសម្ភារៈ ល្បែងស៊ីសង។


