អស់ទាស់...ព្រឹត្តិការណ៍ ប្រគុំតន្រ្តី រត់ភ្លើងពណ៌ របស់ក្រុមហ៊ុន vivo ចូលរួម ដោយតារាចំរៀងល្បីៗ ជាច្រើននាក់...
-

ភ្នំពេញ ៖ ក្រុមហ៊ុនស្មា​ត​ហ្វូ​ន​ vivo ដែលបង្ហាញវត្តមាននូវស្មាតហ្វូន ម៉ូដែលថ្មីរបស់ខ្លួន ដាក់បង្ហាញលើទីផ្សារកម្ពុជា កំពុងតែធ្វើឲ្យអតិជន មានការចាប់អារម្មណ៍ ពីសំណាក់មិត្តយុវវ័យ។ នៅក្នុងពិធីសម្ពោធ vivo V11 V11i នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាល​មហា​ស្រពពិព័រណ)​​កោះ​ពេជ្រ ​។

ទន្ទឹមនឹងនេះក្រុមហ៊ុន vivo សហការជាមួយ ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស បង្កើតនូវព្រឹត្តិការណ៍ប្រគុំតន្រ្តី vivo MUSIC RUN : GLOW CONCERT។
នៅក្នុងព្រឹត្តិការណ៍ការប្រគុំតន្រ្តីដែលមានការចូលរួម ដោយតារាចម្រៀងល្បីៗ ជាច្រើននាក់ មានដូចជា ​លោកព្រាប សុវត្ថិ, កញ្ញា សុខ ពិសី, កញ្ញាឡូ​រ៉ា ម៉​ម និងមានតារាចម្រៀងជាច្រើន។
បើយោងតាមផេកផ្ទាល់របស់ក្រុមហ៊ុន vivo បានលើកឡើងថា៖ ??ព្រឹត្តិការណ៍ដ៏អស្ចារ្យបានមកដល់ហើយ ជាព្រឹត្តិការណ៍ប្រគំុតន្រ្តី រត់ប្រណាំង ជួបជុំ និងសប្បាយរីករាយជាមួយគ្នារយៈពេលមួយថ្ងៃពេញ នោះគឺព្រឹត្តិការណ៍ រាត្រីប្រគំតន្ត្រីរត់ភ្លើងពណ៌ vivo MUSIC RUN : GLOW CONCERT?? ?តើអ្នកណាខ្លះចង់បានសំបុត្រសម្រាប់ចូលរួមកម្មវិធី vivo Music Run Glow Concert? ក្នុងឱកាសដ៏អស្ចារ្យនេះផងដែរក្រុមហ៊ុនvivo នឹងផ្តល់ជូនសំបុត្រដល់បេក្ខជនដែលបានឈ្នះក្នុងការលេងហ្គេមចំនួន20រូបពីក្រុមហ៊ុនvivo? ដោយគ្រាន់តែចូលរួមលេងហ្គេមជាមួយនិងលក្ខខណ្ឌងាយៗ៖ ** លក្ខខណ្ឌចូលរួមលេងដើម្បីឈ្នះសំបុត្រ** 1. ចូលLike ផេក vivo រួចធ្វើការShare video នេះ 2 .ថេក(Tag) ឬ Mention ឲ្យមិត្តភក្តិរបស់អ្នកចំនួនប្រាំនាក់ 3 .សរសេរពាក្យថា #vivo_V11_V11i តោះចូលរួមលេងទាំងអស់គ្នាដើម្បីមានឱកាសឈ្នះសំបុត្រចូលរួមការប្រគំុតន្ត្រីដ៏អស្ចារ្យពីក្រុមហ៊ុនvivo ! -ការលេងហ្គេមនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2018 -អ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2018 #vivo_V11_V11i #vivo_Music_Run_Glow_Concert
ប្រភព៖​Vivo