ថ្ងៃនេះមានរឿងអី បានជាតារាចម្រៀង ខេម និយាយធ្ងន់ៗផ្តាំអ្នកចម្រៀងទាំងអស់គ្នា...!
-

លោក ខេម ក្រោយពីទទួលការគាំទ្រជាច្រើនហើយនោះ ពេលនេះលោកកំពុងតែហោះហើរយ៉ាងសប្បាយ នៅលើទឹកដីអាមេរិចទៀតផង។ យ៉ាងណាក្ដីលោក ខេម បានបញ្ចេញសាររបស់ខ្លួនប្លែក នៅលើបណ្តាញសង្គម FB ធ្វើអោយមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ឆ្ងល់ជាខ្លាំងបន្ទាប់ពីលោកបានទៅសម្តែងនៅក្រៅប្រទេស។ ដោយអត្តន័យក្នុងសារនោះលោកបានសរសេរថា «កុំបំផ្លាញសិល្បៈចម្រៀងតាមរយៈខ្សែ ឬតាមការនឹកឃើញរបស់អ្នកនោះឡើយ ព្រោះ លោកតា អធិរាជរបស់ខ្ញុំមានឈ្មោះរាល់ថ្ងៃដោយសារសំឡេងដ៏អស្ចារ្យរបស់គាត់ ទោះបាត់មុខគាត់ពីផែនដីក៏ដោយ (អ្នកចម្រៀងលក់សំឡេង មិនមែនលក់សម្រស់ ឬលក់ខ្លួនទេ) ចាំណា មិនដឹងអ្នកណាខ្លះទេ»៕