ស្រីស្រស់សាច់សខ្ចី ចោម ច័ន្ទ បង្ហោះសារអន់ចិត្ត...
ណារ៉ា
-

តារាហ្វេសប៊ុកសាច់សខ្ចីសម្ដីចាក់ទឹកមិនលិចអ្នកនាង ចោម ច័ន្ទ បងស្រីបង្កើតរបស់តារាសម្ដែងសិចស៊ី ដេននីក្វាន់ បង្ហោះសារហាក់សម្ដែងការខកចិត្តចំពោះមនុស្សម្នាក់ ។

កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះអ្នកនាងបានបង្ហោះសាររៀបរាប់តាមគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «សូមកុំចំណាយពេលជាមួយមនុស្សដែរមិនអោយតំលៃយេីង ខ្ញុំមិនប្រាថ្នានរណាម្នាក់អោយមកធ្វេីល្អរឺយកចិត្តដាក់ចំពោះមុខខ្ញុំនោះទេ ។
តែខ្ញុំចង់បានមនុស្សណាដែរល្អនៅពីក្រោយខ្នងខ្ញុំវិញ នោះទេីបជាការប្រសេីរ វាជាក្តីស្រលាញ់ដោយពិតប្រាកដមិនថាមិត្តភាពរឺស្នេហាគឺខ្ញុំចង់បានបែបនេះ
អ្នកអាចមានឱកាសបាត់បង់មនុស្សល្អដូចជារូបខ្ញុំ តែអ្នកគ្មានឱកាសនិងអោយមនុស្សល្អដូចខ្ញុំនិងវិលត្រលប់មករកអ្នក(អ្នកកំពុងគិតអ្វីគឺខ្លួនអ្នកដឹងច្បាស់)» ។
យ៉ាងណាអ្នកនាងមិនបានបង្ហើបថាជានរណាឡើយ !