ស្រវឹង បង្កគ្រោះថ្នាក់ រួចទះអ្នកកាសែតមួយកំផ្លៀង រត់បាត់ស្រមោល បែរជាឲ្យតំណាងមកសងជម្ងឺចិត្ត ៣០០ដុល្លារ បញ្ចប់រឿង!
រាជធានីភ្នំពេញ ៖ ផ្អើលទាំងយប់ អ្នកកាសែតម្នាក់ត្រូវបុរសម្នាក់ទះមួយកំផ្លៀងពេញទំហឹង រួចគេចខ្លួនបាត់ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ រួចដោះស្រាយមិនចេញ ខណៈដែលអ្នកកាសែតម្នាក់ ធ្វើដំណើរឆ្លងកាត់ ក៏ឈប់ម៉ូតូចុះមកសួរនាំ ហើយមិនទាន់បានថតផង ស្រាប់តែនារីម្នាក់នៅក្នុងរថយន្ត ចុះមកចង្អុលមុខ ហើយស្ទុះទៅចាប់ទូរស័ព្ទរបស់អ្នកកាសែត កំពុងកាន់នៅជាប់ដៃ បម្រុងយកទៅបោកចោលទៀត បណ្ដាលឲ្យទូរស័ព្ទកោងខូចបើកលែងចេញទៀត បង្កការភ្ញាក់ផ្អើលទាំងយប់។











ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។