ចៃដន្យម្លះទេ! ប្រកាសលទ្ធផលប្រឡងបាក់ឌុបរបស់កូនភ្លោះមួយគូរ ដែលជាប់និទ្ទេសAទាំងពីរ ចំថ្ងៃកំណើតតែម្ដង
-

នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៨នេះក្រសួងអប់រំយុវជន និងកីឡាបានប្រកាសជាផ្លូវការចំពោះលទ្ធប្រឡងបាក់ឌុកប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។​ ហើយចំពោះខេត្ត និងក្រុងដ៏ទៃឯទៀត និងធ្វើការប្រកាសជាផ្លូវការ នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះ។ បន្ទាប់ពីបានបង្ហាញលទ្ធផលប្រឡងសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាលភ្លាម មានយុវវ័យ និងប្រិយ៍មិត្តដែលនិយមលេងហ្វេសប៊ុកជាច្រើនបានធ្វើការចែកចាយ និងស៊ែរបន្តរជាច្រើនផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរក៏មានសិស្សជាច្រើនកំពុងតែភ័យបុកពោះមិនស្ទើរនោះទេ ព្រោះតែការទន្ទឹងរង់ចាំអ៊ុតមើលលទ្ធផលរបស់ខ្លួនថាតើជោគជ័យ ឬក៏បរាជ័យ? ក្នុងការប្រកាសលទ្ធផលប្រឡងនៅថ្ងៃនេះផងដែរ ក៏មានមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើសិស្សស្រីកូនភ្លោះពីរនាក់ ដែលមានឈ្មោះថា៖ នី លាងអ៊ី​ និង នី លាងអ៊ីម ដែលទទួលបានពិន្ទុស្ទើរតែ១០០ភាគរយទាំងពីរនាក់។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺការប្រកាសលទ្ធផលប្រឡងត្រូវនឹងថ្ងៃដែលអ្នកទាំងពីរកើត (០៩ ខែកញ្ញា) នេះពិតជារឿងមួយចៃដន្យមែន។ ក្រោយពីទទួលដំណឹងដ៏សែនត្រេកអរនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជំនួសអ្នកទាំងពីរគ្រប់ៗគ្នា ដែលទទួលបានភាពជោគជ័យបែបនេះ៕ សូមទស្សនារូបភាពខាងក្រោម៖