ខ្លោចចិត្តណាស់! ប្អូនប្រុសស្លាប់ បងស្រីបានត្រឹមតែយំ និងជូនដំណើរប្អូនតាមរយៈទូរស័ព្ទតែប៉ុណ្នោះ...
-

ពិតជាខ្លោចចិត្តអាណិតដល់គ្រួសារប្អូនស្រីខ្លាំងណាស់ ព្រោះតែជីវិតគ្រួសារទើបបណ្ដាលអោយប្អូនធ្វើការងារឆ្ងាយរហូតដល់ថ្នាក់ឆ្លងប្រទេសទៀតផង រឿងមួយដែលនឹកស្មានមិនដល់នោះក្រុមគ្រួសាររបស់របស់ប្អូនបានជួប និងវិបត្តិដ៏មហាសែនធ្ងន់ពន់ពេក គឺប្អូនបានបាត់បង់ប្អូនប្រុសជាទីស្រឡាញ់របស់ប្អូន ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីទទួលបានដំណឹងភ្លាម ខ្លួនដែលត្រូវជាបងស្រីរបស់សាកសពក៏បានធ្វើការខលតាមវីដេអូមើលប្អូនតាមរយៈទូរស័ព្ទតែប៉ុណ្នោះ ហើយក៏កើតមានការសោកស្ដាយជាខ្លាំងអណេក ដោយសារតែខ្លួនធ្វើការនៅប្រទេសគេឃ្លាតឆ្ងាយពីស្រុកកំណើតទើបពុំបានចូលរួមពិធីបុណ្យសពរបស់ប្អូនប្រុសបាន។ ទន្ទឹមនិងនេះផងដែរ បងស្រីក៏បានធ្វើការបង្ហោះសារយ៉ាងគ្រៀមគ្រំលើបណ្ដាញាសង្គមហ្វេសប៊ុក ធ្វើអោយមិត្តភក្រ្តជាច្រើនកើតក្ដីសៅហ្មងនិងចូលរួមរំលែកទុក្ខផងដែរ។ អត្ថន័យទាំងស្រុងមានដូចខាងក្រោមនេះ៖ "ខ្ញុំខំប្រឹងរាល់ថ្ងៃទាំងឈឺទាំងជាដើម្បីគ្រួសារខ្ញុំធ្វើការស៊ីឈ្នួលគេឆ្លងស្រុកឆ្លងប្រទេសពេលទំនេរឆ្លៀតពីកាងារខំប្រឹងរកស៊ីលក់ដូរបន្តិចបន្តួចបន្ថែមសន្សំលុយដើម្បីជួយគ្រួសារអោយបានហូបចុកគ្រប់គ្រាន់ដើម្បី ម៉ាក់និងអូនតែលូវអូនទៅលែងត្រឡប់ហើយតើចែខំប្រឹងដើម្បីអីទៀតលែងមានអូនសុំលុយចែចាយទៀតហើយលែងមានអូនអោយចែជេស្តីបន្ទោសទៀតហើយចែធំសុំទោសដែលមិនបានជូនដំណើរអូនសូមទៅអោយ បានសុខណាអូនប្រាប់ចែថាអូនចង់ជួបប៉ាចង់ឃើញមុខប៉ាខ្លោចផ្សាណាស់លោកអើយប៉ាស្លាប់តាំងពីតូចលូវអូនបានទៅជួបប៉ាហើយសូមទៅអោយស្ងប់សុខណាអូនឈប់ព្រួយ​ ឈប់គិត​ ឈប់ខ្វល់ខ្វាយ​ អ្នកម៉ាក់មានបង និងចែមើលថែគាត់ហើយចែពិតជាសុំទោសសូម្បីជួបមុខអូនលើកចុងក្រោយ​ ក៏មិនបានឃើញចែមិនបានជូនដំណើរអូនដោយផ្ទាល់ទេតែចែជូនដំណើរពីចំងាយណាអូនជាទីស្រលាញ់របស់អ្នកគ្រប់គ្នា"