នៅ ឆ្នាំ ២០០៥ យុវជន ណេ ប៉ាល់ វ័យ ១៥ ឆ្នាំ ម្នាក់ បាន អង្គុយ សមាធិ អស់ រយៈពេល ៨ ខែ មក ហើយ នៅក្រោម គល់ ពោធិ ដោយ មិន បរិភោគ អ្វី ទាំងអស់ រួម ទាំង ទឹក ផង ករណី នេះ ការតក់ស្លុត ដ៏ ធំធេង មួយ ចំពោះ វេជ្ជសាស្ត្រ សម័យ ទំនើប ។ Ram Bahadur Bomjon ( កើត នៅ ថ្ងៃទី 9/5/1989 ជួនកាល ត្រូវ បាន ហៅថា Bomjan hay Banjan គឺជា បុព្វ ជិត វ័យក្មេង ម្នាក់ នៅ ភូមិ Ratanapuri សង្កាត់ Bara ប្រទេស ណេ ប៉ាល់ ។ តាម ក្រុមគ្រួសារ និង អ្នកជិតខាង Bomjan ច្រើន មាន កាយវិការ ចម្លែក ប្លែក ពី គេឯង ដែល មាន វ័យ ស្របាល គ្នា ។ ជំនួស ឲ្យ ការលេងកម្សាន្ត ក្មេងប្រុស នេះ តែង ដើរ សង្កេតមើល អ្នកដទៃ ធ្វើ ពិធីបួងសួង ឬ បុណ្យទាន ផ្សេងៗ ។ តាំង ពី តូច គឺ ជា ក្មេង ម្នាក់ មាន ចរិក ស្លូតបូត ពុំដែល ឈ្លោះប្រកែក វាយតប់ គ្នា ឬ សម្លាប់សត្វ ណាមួយ ឡើយ ។ ពេល អាយុ បាន ៥ ឆ្នាំ ក្មេង នេះ បរិភោគ តែ អាហារ សល់ ហើយ ពេល ខ្លះ សុខចិត្ត មិន បរិភោគ អាហារ ប្រសិនបើ ពុំ មាន អាហារ សល់ នោះទេ ។



