សាខាកាំ​កុងត្រូលខេត្តសៀមរាប ចុះត្រួតពិនិត្យប​ន្លែ ផ្លែ​​​​​​​​​​​​ឈើស្រស់ ម្ហូបអាហារ ក្នុងផ្សា​​​​​​​​​រភូម៌ភាគ និងឃាត់អ្នកលក់ការ៉េមកី ដើម្បីរកជាតិជ័រប្លាស្ទីក ក្រោយភ្លក់អស់ម្នាក់១ដើម អាជ្ញាធរថាគ្មានជ័រប្លាស្ទីកទេ
-

សៀមរាបៈ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិត​​​​​​​​នៅភូម៌ខ្វៀ​​​​​​​​​​ន សង្កា​​​​​​​​​​​​​​​​​​​ត់ទឹកវិល ស្រុកសៀ​​​​​​​​​មរាប ខេត្ត​​​​​​​​​​​​​​​​​​សៀមរាប។ សាខាកាំ​កុងត្រូលខេត្តសៀមរាប និង​​​​​​​​អាកាសយាន្តដ្ឋា​​​​​​​​នអន្តរជា​​​​​​​​តិសៀមរាប​​​​​​​​​​​​​​​​​​​​​ ​​​​​បានសហការជា​​​​​​​​​មួយមន្ទី​​​​​​​​រពាណិជ្ជកម្ម​​​​​​​​​ខេត្ត នឹងតំណាងផ្សា​​​​​​​​​រភូម៌ភាគ បានចុះត្រួតពិនិត្យ ប​ន្លែ ផ្លែ​​​​​​​​​​​​ឈើស្រស់ ម្ហូបអាហារ ដោ​​​​​​​​យបានតេស្ត​​​​​​​​​បឋមបានចំ​​​​​​​​នួន៨គំរូ ដូ​​​​​​​​​ចជា ផ្លែសាវ​​​​​​​​​ម៉ាវ ទំពាំងបា​​​​​​​​​យជូរ សា​​​​​​​​​ច់ក្រក ​​​​​​​​​​​​​​​​​​​​សាច់ប៉ាតេ ប្រហិតសាច់គោ ផ្កាខាត់​​​​​​​​​ណា ខ្ញីហាន់ ប្រ​​​​​​​​ហិតត្រីកិន​​​​​​​​​ ។ ជាលទ្ឋផល​​​​​​​​​ ពុំមាន​​​​​​​​​​ឃើញ សារធា​​​​​​​​​​តុគីមីហាម​​​​​​​​​ឃាត់ណា​​​​​​​​​​​​​​​​​​​​​មួយទេ។

លោកព្រៅ ខេ​​​​​​​​​មរឹទ្ធ បាន​​​​​​​​​​​​​​​​ឲ្យដឹង​​​​​​​​​​​​​​​​​​​​​​​​ថា បានបន្តចុះមើ​លទំនិញវេច្ចខ្ជប់ ដើម្បីមើលកាលប​រិច្ឆេទ ផុតកំណត់ការប្រើ​​​​​​​​​​​​ប្រាស់ ច្រែស៊ី កំប៉ុ​​​​​​​​​​​​​​​​​​​​​​​​​​​ងកំប៉ិត នឹងចែក​​​​​​​​​ជូន Poster ​​​​​​​​​ដល់អាជីវក​​​​​​​​​រ នឹងបានព​​​​​​​​ន្យល់ណែនាំ​​​​​​​​​ពីផល ប៉ះ​​​​​​​​​​​​​​​​​​​​ពាល់នៃការ ដាក់តាំង​លក់ នឹងការរៀប​​​​​​​​​​​​​​​​​​ចំឲ្យមានរបៀបត្រឹមត្រូវ​​​​​​​​​ផងដែរ។ ជាល​​​​​​​​ទ្ឋផលពុំបាន​​​​​​​​​ឃើញទំនិញ​​​​​​​​​ណាមួយ​​​​​​​​​ខុសប្រ​​​​​​​​​ក្រតី​​​​​​ឡើយ។
លោកប្រធានសាខា ក៏បានបន្ត​ស្រាវជ្រាវដ​​​​​​​​​ល់ទីកន្លែ​​​​​​​​​​​​​​​​​ង តាមការរា​​​​​​​​​យការណ៍រប​​​​​​​​​ស់នគរបាល​​​​​​​​​​ ប៉ុស្តិ៍ប្រចាំ​​​​​​​​​​​​​​​​​​​​នៅតំបន់អង្គរ ដែលបា​​​​​​​​​ននិយាយថា មា​​​​​​​​​នអ្នកលក់​​​​​​​​​​​​​​​​​​ការ៉េមប្លា​​​​​​​​​​ស្ទីកនៅ​​​​​​​​​​តំបន់​​​​​​​​​នោះ ជាលទ្ធ​​​​​​​​​​ផលពុំមា​​​​​​​​​នដូចពាក្យចរចាមរា​​​​​​​​​​​​មនោះឡើយ។ លោ​​​​​​​​​​កព្រៅ ខេមរឹទ្ធ​​​​​​​​​​ ក៏បាន​​​​​​​​ធ្វើការណែ​​​​​​​​​​​​​​​​​​នាំ ដល់អាជីវករ​​​​​​​​​លក់ដូរទាំង​​​​​​​​​​​​អស់ ​​​​​​​​​​​អំពីអ​​​​​​​​​នាម័យ និ​​​​​​​​​​​​ង របៀប​​​​​​​​​​​​ដាក់តាំ​​​​​​​​​​​​​​​​​​​​​​​ងលក់ទំនិញឲ្យបានត្រឹម​​​​​​​​​ត្រូវ ប្រភេទ​​​​​​​​​​នៃទំនិញនី​​​​​​​​​មួយៗ ដើ​​​​​​​​​​ម្បីបញ្ជៀ​​​​​​​​​សនូវការឆ្លង​​​​​​​​​បាត់តេ​​​​​​​​​​​រីផ្សេ​​​​​​​​​​​​​​​​​​​ងៗផងដែរ និង​​​​​​​​​បានសំណូម​​​​​​​​​ពរដល់​​​​​​​​​អាជីវករ​​​​​​​​​​​​​​​​​នៅក្នុងផ្សារ និងតា​​​​​​​​​​មបណ្តាផ្ទះលក់​​​​​​​​​​ទំនិញទាំង​​​​​​​​​អស់ឲ្យជួយ​​​​​​​​​ត្រួតពិនិ​​​​​​​​​​​ត្យ​​​​​​​​​​​​​​​​​​​​ទំនិញដោយខ្លួនឯង ចំពោះ​​​​​​​​​ការបរិច្ឆេទ ​​​​​​​​​នៃទំនិញ​​​​​​​​​ និងហាម​​​​​​​​​​​​​​​​​​ដាក់តាំ​​​​​​​​​ងលក់ទំ​​​​​​​​​​និញ ដែលហួ​​​​​​​​​​សកាលប​​​​​​​​​រិច្ឆេទ​​​​​​​​​​ប្រើប្រា​​​​​​​​​​​​​​​​​​​​​​ស់នេះផង​​​​​​​​ដែរ ៕