ចុមចែនេះដូចជាកាងម្លេះ!!! នាង​ហ្គិ​ច ល្បី​តាំងពី​ក្រៅ​គុក រហូតដល់​នៅក្នុងគុក ​ក៏​នៅ​តែល្បី​ទៀត ករណី​វៃ​តប់គ្នា​ផ្អើល​ពន្ធនាគារ​ នៅខេត្ត​កណ្តាល
-

កណ្ដាលៈ នៅ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ត្រី​ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ដែល​ធ្លាប់មាន​រឿងអាស្រូវ​ជាច្រើន និងកំពុង​ជាប់ពន្ធនាគារ​ខេត្តកណ្ដាល ឥឡូវនេះបាន​បង្ក​ហិង្សា​​វៃ​តប់​គ្នា ជាមួយ​អ្នកទោស​ដូចគ្នាផ្អើល​ពន្ធនាគារ​។

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ ​ចេញពី​ពន្ធនាគារ​ខេត្តកណ្ដាល បង្ហើប​​ថា ក្រោយពីមានអំពើហិង្សារួចមក អនុប្រធាន​ពន្ធនាគារ​ទទួល​ផែន​សន្តិសុខឈ្មោះ ហឿន វណ្ណា​រិ​ទ្ធ បាន​ចូលទៅ​ឃាត់​កុំ​ឲ្យ​មានការ​វៃ​តប់​គ្នា។ ប៉ុន្តែ​ក្រោយមក នាង​ហ្គិ​ច បាន​ចោទប្រកាន់ឈ្មោះ ណា​រិ​ទ្ធ ថាបាន​ប្រើ​ហិង្សា​លើ​នាង ហើយ​បាន​ប្តឹងទៅ​តុលាការ​រាជធានី​ភ្នំពេញ តែម្ដង។ ទោះបីយ៉ាងណា នៅ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ពុំទាន់​អាច​ទំនាក់ទំនង​លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល បានទេ ដោយសារ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន ។
គួរ​បញ្ជាក់ថា ស្ត្រី​ឈ្មោះ កែវ រតនៈ ហៅ ហ្គិ​ច ដែល​ធ្លាប់មាន​រឿងអាស្រូវ​ជាច្រើន និង​ធ្លាប់​ជាប់ពន្ធនាគារ​ផង​នោះ ឥឡូវនេះ ត្រូវបាន​ព្រះរាជអាជ្ញា​ខេត្តកណ្ដាល នៅ​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ សម្រេច​ចោទប្រកាន់​ចំនួន៣បទល្មើស រួមមាន " ១.ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ២.បទ​គំរាមកំហែង​ថា​នឹង​សម្លាប់ ៣.​បទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ដោយសារ​ការ​ប្រើប្រាស់​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល" ប្រព្រឹត្ត​នៅ​ចំណុច​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម និង​ក្តា​កុង​ផ្លា​កេ ប្រាយ​វ៉េ ហ្វើ​នី​ឈ័​រ ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល កាលពី​អំឡុង​ឆ្នាំ២០១៨ តាម​មាត្រា៧៨ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​តាម​មាត្រា៦៣០ មាត្រា២៣៣ មាត្រា៤១៣នៃ​ក្រមព្រហ្មទណ្ឌ៕