មិនអស់ចិត្តសោះ...ឆាយ លីអាន​ សិស្សពូកែ​មេដាយមាសផ្នែកគណិតវិទ្យា ឆ្នាំ២០១៨ ទាំងក្នុងនិងក្រៅប្រទេស តែផ្ទុយទៅវិញ បែរជាបាននិទ្ទេស F លើមុខវិជ្ជា គណិតវិទ្យា...
-

នៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះរូបភាពជាច្រើនទាក់ទងទៅនឹងប្អូនប្រុសម្នាក់ដែលមានឈ្មោះថា ឆាយ លីអាន ដែលត្រូវបានគេស្គាល់ថា ជាសិស្សពូកែ មេដាយមាស គណិតវិទ្យា ២០១៨ តែបែរប្រឡងបាក់ឌុប មុខវិជ្ជា គណិតវិទ្យា បាននិទ្ទេស F ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phal Sakda បានរៀបរាប់ទាំងមិនអស់ចិត្តថា "ល្បីហើយឆ្នាំនេះ មេដាយមាស គណិតវិទ្យា ២០១៨ ប្រឡងបាក់ឌុប មុខវិជ្ជា គណិតវិទ្យា បាននិទ្ទេស F ។ ប្អូនប្រុស ឆាយ លីអាន គឺជាបេក្ខជនសិស្សពូកែគណិតវិទ្យា ទាំងក្នុងប្រទេស និងឆាកអន្ដរជាតិ និងទទួលបានមេដាស និងមេដាយផ្សេងៗទៀត តែគួរអោយហួសចិត្តនោះគឹ បែជាលទ្ធផលប្រឡងបាក់ឌុប ទទួលបាននិទ្ទេស F លើមុខវិជ្ជា គណិតវិទ្យា ទៅវិញ ជារឿងដែលនឹកស្មានមិនដល់ ។ ប្អូនប្រុស បានស្នើ និងអំពាវនាវសុំអោយមានការសើរើឡើងវិញ នូវកិច្ចការរបស់គាត់ ដែលហាក់មិនសាកសមជាមួយនឹងការខិតខំរបស់ខ្លួនឡើយ"
គួរបញ្ជាក់ផងដែរថា បេក្ខជនមួយរូប ដែលមានឈ្មោះ ឆាយ លីអាន រៀននៅវិទ្យាល័យហ៊ុនសែនឈូក ធ្លាប់ជាសិស្សពូកែគណិតវិទ្យាទទួលបានមេដាយ និងពានរង្វាន់គណិតវិទ្យានៅក្រៅប្រទេសរាប់ភ្លេច​ តែបែរជាលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ធ្លាក់មុខវិជ្ជាគណិតទៅវិញ។ ទាក់ទងនឹងករណីនេះ ប្អូនប្រុសបានចេញមុខស្នើឲ្យក្រសួងអប់រំ ជួយធ្វើការសើរើឡើងវិញផង។ គួរបញ្ជាក់ផងដែរថា មិនមែនមានតែករណីម្នាក់នេះឡើយ បើយោងតាមការបញ្ជាក់របស់បេក្ខជនប្រឡង គឺមុខវិជ្ជាគណិតសឹងតែធ្លាក់គ្រប់គ្នា បើទោះបីជាពួកគេជឿជាក់ និងផ្ទៀងផ្ទាត់ចំពោះចម្លើយរបស់ខ្លួនត្រូវនឹងអត្រាកំណែក៏ដោយ។
ប្រភព៖ Phal Sakda