ទារកអភ័ព្វ មិនទាន់ទាំងបានកាត់ផ្ចិតត្រឹមត្រូវផង បែរជាម្តាយចិត្តព្រៃយកមកបោះបង់ចោល គ្មានអាសូរ...
-

​ភ្នំពេញ ៖ មានរឿងរ៉ាវដ៏ហួសចិត្តមួយបានកើតឡើងកាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយមានទារកដែលទើបនឹងកើតម្នាក់ ត្រូវបានម្តាយចិត្តតិរិច្ឆាន យកទៅបោះបង់ចោល នៅលើដីមួយកន្លែង អ្វីដែលគួរឲ្យអាណិតទៅទៀតនោះ គឺក្មេងតូចដែលមិនទាន់ទាំងកាត់ទងផ្ចិតចោលផង ត្រូវបានម្តាយមកបោះបង់ចោល ទាំងស្រមោល ទាំងអង្រង ខាំពេញមុខ ពេញខ្លួនអស់ហើយ។

បើតាមសម្តីរបស់ លោកពូម្នាក់ដែលមានឈ្មោះថា សេង ស៊ី​ថា បានដើរទៅដីខាងក្រោយ ភ្លាមនោះគាត់ក៏បានលឺសំលេងក្មេងយំ ពេលនោះផងដែរ គាត់ក៏បានដើរទៅមើល ស្រាប់តែបានឃើញទារកគួតឲ្យស្រលាញ់ មួយដែលមិនទាន់ទាំងកាត់ទងផ្ចិតចោលផង ស្រែកយំ ព្រោះតែត្រូវសត្វល្អិតខាំ។
លោកពូបានបន្តថា បន្ទាប់ពីបានឃើញហើយ លោកពូក៏បានទារកនោះទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យនិងព្យាបាលផងដែរ។
បើយោងតាមសម្តីរបស់ប្រជាពលរដ្ឋ មានការខ្សឹបតៗគ្នាថា ប្រហែលជាស្រលាញ់គ្នា ដោយមិនមានការក្រាបផ្ទឹមត្រឹមត្រូវហើយ បានជាយកកូនមកបោះបង់ចោលបែបនេះ។ និងមានអ្នកខ្លះទៀតបានលាន់មាត់ថា បានស្រួលតែគ្នាវាសោះ បណ្តោយឲ្យក្មេងដែលមិនដឹងម្នាក់ ត្រូវមករងទុក្ខ ព្រោះតែភាពមិនបានគិតរបស់វាទៅវិញ ហើយសិនជាចង់ចឹងហេតុអីក៏មិនការពារ។
ហេតុអីក៏ដាច់ចិត្តបែបនេះ ហើយគេមិនព្រមទទួលទេ គួរណាតែចិត្តជាម្តាយ ត្រូវតែមើលថែកូនទៅ ប្រហែលជាខ្លាចឪពុកម្តាយរករឿង ឬខ្លាចអ្នកជិតខាងនិយាយដើម ហើយបានជាដាច់ចិត្តធ្វើរឿងដែលមិនល្អបែបនោះ ហួសចិត្តខ្លាំងណាស់។