ព្រោះតែក្តីស្រលាញ់ ចំពោះសង្សាធំធេងពេក នារីម្នាក់ បានលះបង់ ទឹកចិត្ត និងក្តីស្រលាញ់ ជូនសង្សារបស់ខ្លួន លុះដល់ដង្ហើមចុងក្រោយ...
-

ថៃ៖ កាលពីពេលកន្លងទៅ ប្រិយមិត្តពិតជាបានដឹងរួចមកហើយថា មានគូរស្នេហ៍មួយគូរដែលស្រលាញ់គ្នា អស់រយៈពេលបីឆ្នាំមកហើយ បើទោះបីជាខាងប្រុសមានជំងឺមហារីក គ្រាប់ភ្នែកយ៉ាងណាក្តី ក៏ក្តីស្រលាញ់មួយនេះ មិនសាបសូន្យទៅណា រហូតដល់បុរសរូបនោះ បានលាចាកលោកទៅ ដោយទុក្ខឲ្យនារីកំសត់ត្រូវរស់នៅតែម្នាក់ឯង លើលោកដ៏ធំធេងមួយនេះ។

ដោយអំណាចនៃសេចក្តីស្រលាញ់ បានបណ្តាលចិត្តឲ្យនារីដែលត្រូវជាសង្សារ នៅចំមើលថែ ទំនុកបម្រុងបុរសដែលមានចំងឺមហារីកនោះ រហូតដល់ថ្ងៃស្លាប់ កាលពីថ្ងៃទី៣០ ខែសីហាមកម្ល៉េះ។
ដំណឹងដ៏ក្តុកក្តួលមួយនេះ បានធ្វើឲ្យមហាជនមានអារម្មណ៍ថា ពិតជាសោកស្តាយខ្លាំងណាស់ មិនគួរណា ស្នេហាដែលស្រលាញ់គ្នាចេញពីចិត្ត និងស្មោះត្រង់ បែបនេះ បែបជាមកជួបរឿងអកុសលបែបនេះទាល់តែសោះ។
យ៉ាងណាមិញក៏មាន មនុស្សម្នាជាច្រើនបង្ហាញអារម្មណ៍សោកស្តាយ ចំពោះរឿងមួយនេះ។ គាត់ទៅបានសុខហើយ។