លីនដា សម្ញែង​ដើម​ទ្រូងដ៏ធំរបស់ខ្លួន មិនខ្លាចក្រសួងហៅទៅដុះក្អែល ចេញសោះឡើយ
-

រឿងរ៉ាវកំពុងតែក្ដៅគគុក របស់នារីស្រស់ស្អាតម្នាក់ កុសម៉ា លីនដា ដែលប្រហើនថតរូបបញ្ចេញដើមទ្រូងរបស់ខ្លួន ហើយបង្ហោះពាសពេញបណ្តាញសង្គម ធ្វើឲ្យមហាជនឆ្ងល់ថា តើពេលណាក្រសួងហៅទៅដុះក្អែលចេញម្ដង ក្រោយពីរឿងស្រីម៉ុច មិនទាន់បាត់ក្ដៅៗផងនោះ។

មួយរយៈចុងក្រោយនេះ កញ្ញា កុសម៉ា លីនដា បានបញ្ចេញភាពសិចស៊ីជាខ្លាំង នៅលើបណ្ដាញសង្គម ខណៈដែលតារាប្រុសស្រីល្បីជាច្រើនរូបទៀត កំពុងតែស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងវប្បធម៌ ត្រៀមកោះហៅទៅណែនាំ ឬអាចដាក់ពិន័យជុំវិញការស្លៀកពាក់សិចស៊ី។ បែបនេះក្ដីតារាស្រីរូបនេះ បានថ្លែងថា នាងមិនខ្លាចលើការព្រមានឡើយ ព្រោះការបញ្ចេញរបស់ខ្លួន មិនសិចស៊ីខ្លាំងដល់ថ្នាក់ស្រាតនោះឡើយ គ្រាន់តែធម្មតាបែបសិល្បៈប៉ុណ្ណោះ។
តារាសម្ដែងដែលទើបហក់ចាប់អាជីពជាតារាសម្ដែងមិនបាន១ឆ្នាំស្រួលបួលផង ហើយកំពុងតែបញ្ចេញភាពសិចស៊ីខ្លាំង ធ្វើឲ្យប្រុសជ្រួលជ្រើមមិនស្ទើរនោះ នាងហាក់មិនបានខ្វល់លើការព្រមាន ដូចតារាល្បីប៉ុន្មានរូបខាងលើឡើយ។ នាងបែរជា និយាយថា ខ្លួនជាតារាថ្មីៗអីចឹង ប្រហែលជាមិនមានអ្នកចាប់អារម្មណ៍ឡើយ ឬក្រសួងហៅទៅព្រមានឡើយ ហើយការបញ្ចេញនោះទៀតសោត ដូចបានលើកឡើង គ្រាន់តែធម្មតាបែបសិល្បៈប៉ុណ្ណោះ។ ជាមួយនឹងភាពសិចស៊ីនេះ តារាស្រីក្នុងរឿង គូស្នេហ៍បម្រុង រូបនេះបញ្ជាក់ថា មិនមែនជាការចង់ល្បី ឬចង់ឲ្យក្រសួងហៅព្រមានឡើយ ទាំងនេះគ្រាន់តែជាចំណង់ចំណូលចិត្តខ្លួនប៉ុណ្ណោះ។