អ្នកនាង សុិន ឧត្ដមផល្លា មិនអាចនៅស្ងៀមបាន ពេលឃើញស្ថានភាពរបស់តារាចំរៀងជើងចាស់ នូ សុិប ក្នុងសភាពបែបនេះ ដោយអ្នកនាងបាន...
-

ភ្នំពេញ៖ ក្រោយពីបានទទួលបានព័ត៏មានជាច្រើន តាមរយៈ ហ្វេសប៊ុក ក៏ដូចជាខាងសារព័ត៏មានបានចុះផ្សាយជាច្រើនពីជីវភាពរបស់តារាចំរៀងច្បង នូ សុិប ដែលកំពុងតែស្ថិតនៅស្ថានភាពក្រលំបាកនោះ ក្នុងនាមអ្នកស្រលាញ់ សិល្បៈ និងជាអ្នកសិល្បៈផង អ្នកនាង សុិន ឧត្ដមផល្លា បានបង្ហោះរូបភាព ដ៏កំសត់ជាមួយលោកតារាចំរៀងច្បង នូ សុិប គួរឲ្យកំសត់ខ្លាំងណាស់។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង សុិន ឧត្ដមផល្លា បានរៀបរាប់នៅក្នុងគណនីថា "ថ្ងៃនេះផងដែរ នាងខ្ញុំ សុិន ឧត្ដមផល្លា បានពាំនាំយកអំណោយ នឹងថវិកាផ្ទាល់ខ្លួនមកជូនដល់តារារៀមច្បង នូ សុិប ដែលកំពុងជួបការលំបាកគួរអោយអាសូរ រួមទាំងសប្បុរសជនផ្សេងៗទៀត ដែលបានផ្ញើថវិកាតាមរយៈនាងខ្ញុំ ដើម្បីយកមកជូនដល់លោកពូ ។ ក្នុងនោះផងដែរ សប្បុរសជនដែលបានផ្ញើថវិកាជូនដល់លោកពូ នូ សុិប មានដូចជា៖ លោក មាស សុខរតនៈ ៥០$ តារាចម្រៀង គង់ ច័ន្ទសូរិយា ២០$ ប្អូនស្រី Lyhuor Nget ៣០$ រួមទាំងនាងខ្ញុំ សុិន ឧត្ដមផល្លា ១០០$+គ្រឿងឧបភោគបរិភោគ ។ ដូច្នេះប្រសិនបើសប្បុរសជនមានបំណងជួយជាថវិកាដល់លោកពូ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់លោកពូផ្ទាល់៖ ០១២ ៩៥ ៨០ ៥៤ ។ ?? ៩-៩-២០១៨"។
ទន្ទឹមនឹងភាពកំសត់របស់លោក ពូ នូ សុិប​ បានធ្វើឲ្យមហាជនជាច្រើនហាក់ មានភាពសោកស្តាយជាខ្លាំង និងអាណិតរូបលោកផងដែរ។
ដោយ៖ និមល