ហូបអីវិញទៅ បើសុទ្ធតែគីមី ស្ទើរទាំងអស់ហើយនោះ...សូមប្រុងប្រយ័ត្នចំពោះកូនតូចៗរបស់អ្នក
ខេត្តកណ្ដាល ៖ កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្លូវលេខ២១A ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងទីតាំងមួយទៀត នៅភូមិខ្ពបឃុំសំពៅពូន ស្រុកកោះធំ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរ បាលស្រុកកោះធំ ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបង្ក្រាបចាហួយនិងនំស្រួយក្លែងក្លាយ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនជីប ម៉ុង គ្រុបដែលទទួលបានសិទ្ធិលក់ផ្តាច់មុខទូទាំងប្រទេស ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។