សាហាវម្លេះ អាកូនថោកទាប!!! សុំលុយម្តាយមិនបាន ទាញដំបងដែកវាយម្តាយ រួមទាំងប្អូនស្រី ហើមមុខនិងបែកក្បាល រួចគំរាមម្តាយសុទ្ធតែ...
-

ភ្នំពេញ ៖ ស្ត្រីចំណាស់វ័យ៥០ឆ្នាំម្នាក់បានរត់មកដាក់ពាក្យបណ្តឹងទាំងទឹកភ្នែកស្រស្រេចស្រស្រាក់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ជួយអន្តរាគមន៍ចាត់ការតាមផ្លូវច្បាប់ ទៅលើកូនប្រុសរបស់ខ្លួនដែលបានប្រើប្រាស់អំពើហិង្សារយកដំបងនិងដែកវាយដំទៅលើរូបគាត់និងប្អូនស្រីបណ្តាលឲ្យរងរបួសបែកក្បាលនិងបែកមុខបែកមាត់ ព្រោះតែរឿងសុំលុយពីម្តាយមិនបាន ហើយថែមទាំងគុំរាមម្តាយមិនឲ្យប្តឹងថែមទៀត បើហ៊ានប្តឹងនិងសម្លាប់ចោល ។

ហេតុការណ៍មួយនេះបានកើតឡើងនៅវេលារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្ទះជួលភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីជាម្តាយមានឈ្មោះ ឈាង ចិន្ថា អាយុ៥០ឆ្នាំស្នាក់នៅកន្លែងកើតហេតុមានមុខរបរអ្នកលៀងកែវកាហ្វេ និងប្អូនស្រីសុំមិនបញ្ចេញឈ្មោះបានរងរបួសបែកមុខបែកមាត់និងដងខ្លួនយ៉ាងដំណំ ។ចំណែកជនបង្កដែលជាកូនរូបនោះមានឈ្មោះ ជុំ សៅ លី អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណហើយ និងរើសអេតចាយ ។
តាមសម្តីជាម្តាយរងគ្រោះខាងលើបានរៀបរាប់ ទាំងទឹកភ្នែកថា នៅមុនកើតហេតុជនសង្ស័យជាកូនរូបនោះបានធ្វើការជាកម្មករសំណង់ បានលុយចំនួន២៣ម៉ឺនរៀលហើយឲ្យទៅម្តាយចំនួន១៣ម៉ឺនរៀលកាលពីមុនបោះឆ្នោជ្រើសតាំងតំណាងរាស្ត្រថ្នាកើជាតិ ។ ស្រ្តីខាងលើបានបន្តទៀតថា បន្ទាប់ពីឲ្យលុយមកលើរូបហើយនោះ យុវជនដែលជាកូនតែងតែសុំលុយពីគាត់វិញម្តង ២ពាន់រៀល ៣ពាន់រៀល ទាំងព្រឹក ទាំងថ្ងៃ ទាំងល្ងាច យកទៅហូបបាយស្រូប ផឹកកាហ្វេ និងលេងក្លាឃ្លោក ជាងរៀងរាល់ថ្ងៃ រាល់ពេលដែលយុវជនរូបនោះសុំត្រូវតែអោយជាដាច់ខាតបើសិនជាមិនអោយម្តងណានោះយុវជននោះនិងរករឿងបោកចានបោកឆ្នាំចោលខ្ទេច ។
ស្រ្តីខាងលើបានបន្តថា ខណៈមកដល់វេលាម៉ោងកើតហេតុខាងលើបានសុំលុយ២ពាន់រលផឹកកាហ្វេ តែគាត់ពុំមានលុយអោយរហូតយុវជនរូបនោះបានរករឿងនិងវាយដំទៅលើប្អូនស្រីវាយផងធាក់ផងទាត់ផងបណ្តាលឲ្យរងរបួសពេញខ្លួន ខណៈឃើញដូចនោះស្រ្តីជាម្តាយក៏បានចូលទៅឃាត់ក៏ត្រូវកូនប្រុសរបស់ខ្លួនយកដំបងនិងដែកវាយចំក្បាលបណ្តាលឲ្យរបួសបែកក្បាលបន្ថែមទៀត បន្ថែមលើសពីនោះយុវជនរូបនេះបានគុំរាមម្តាយមិនឲ្យទៅប្តឹងនគរបាលឡើយ បើហ៊ានប្តឹងនិងសម្លាប់ម្តាយចោលតែម្តង ។
ក្រោយកើតហេតុ ស្រ្តីរងគ្រោះជាម្តាយដោយមានការភ័យខ្លាចទ្រាំងលេងបានគាត់បានសម្រេចចិត្តរត់មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ២ ឲ្យជួយអន្តរាគមន៍តាមផ្លូវចាប់។ ក្រោយពេលទទួលដំណឹងនេះភ្លាមកម្លាំងនគរបាលបានចុះទៅ ចាប់វាយខ្នោះជនសង្ស័យខាងលើនោះភ្លាមៗដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយៈ ភារ៉ា