សិស្សនិស្សិតជាច្រើនរូប នាំគ្នាមកតវ៉ាដល់មុខក្រសួងអប់រំ កើត​ទុក្ខ​​មិន​សុខ​ចិត្ត​ នូវ​លទ្ធផល​ប្រឡង​ធ្លាក់​មុខវិជ្ជា​គណិត បាននិទ្ទេសF សូមអោយខាងក្រសួងពិនិត្យមើលឡើងវិញ....(មានវីដេអូ)
-

ក្រោយពីលទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវបានប្រកាសលទ្ធផលអស់ហើយ។ យើងឃើញហើយថាមានរឿងរ៉ាវមួយកំពុងតែធ្វើអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង នៅសិស្សជាច្រើនរូប ហើយសុទ្ធសឹងតែជាអ្នកមានចំណេះដឹងខាងគណិតវិទ្យាខ្លាំងផងដែរ ប៉ុន្តែបែបជាទទួលនូវលទ្ធផលនិទ្ទេស F គ្រប់គ្នាទៅវិញ។

បញ្ហានេះបានធ្វើអោយសិស្សមួយចំនួន ដែលទទួលបានលទ្ធផលលើវិញ្ញាសារគណិតវិទ្យា មិនសុខចិត្ត ហើយបាននាំគ្នាមកតវ៉ានៅមុខក្រសួងអប់រំនាព្រឹកមិញនេះ។ ពួកគេបានលើកឡើងថា ចង់អោយខាងក្រសួងពិនិត្យមើលវិញ្ញាសារគណិតវិទ្យាឡើងវិញ ប្រសិនជាពួកគេពិតជាធ្វើខុសមែនក៏មិនតវ៉ាដែរ ប៉ុន្តែខ្លាចមានការខុសបច្ចេកទេសណាមួយ ទើបធ្វើអោយពួកគេទទួលលទ្ធផលបែបនេះ។
លើសពីនេះពួកគេបានលើកឡើងថា ការទទួលបាននិទ្ទេស F ចំពោះវិញ្ញាសារគណិតវិទ្យា ធ្វើអោយពួកគេមិនអាចទទួលបានអាហារូបករណ៍ផងដែរ៕