ជួយស៊ែរម្នាក់មួយមក!!! សូមអំពាវនាវ ដល់រាជរដ្ឋាភិបាល គួរតែកសាងរូបសំណាករបស់លោក Beat Richner នៅទីកន្លែងណាមួយ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីជាការរំលឹកដឹងគុណ និងកោតសរសើរចំពោះវីរៈភាពជនបរទេសរូបនេះ ដែលសុខចិត្តលះបង់កន្លះជីវិត របស់ខ្លួន ដើម្បី....
ខ្ញុំបានឃើញបងប្អូនខ្មែរមួយចំនួន លើកឡើងអំពីរូបសំណាកលោក Beat Richner ហើយខ្ញុំក៏ជឿជាក់ដែរថា រាជរដ្ឋាភិបាលយើងក៏កំពុងពិចារណារឿងនេះដែរ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប និងធ្លាប់ទទួលបានការសង្គ្រោះជីវិត២ដង នៅមន្ទីរពេទ្យនេះ កាលពីអាយុជាង១០ឆ្នាំ ខ្ញុំពិតជាគាំទ្រ និងសូមអំពាវនាវបន្ថែម ឲ្យកសាងរូបសំណាករបស់លោក Beat Richner នៅទីកន្លែងដែលសមរម្យណាមួយ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ឬនៅតាមខេត្តក្រុងណា ដែលសមគួរទៅចុះ ដើម្បីជាការរំលឹកដឹងគុណ និងកោតសរសើរចំពោះវីរៈភាពជនបរទេសរូបនេះ ដែលសុខចិត្តលះបង់កន្លះជីវិត របស់ខ្លួន ដើម្បីជាតិសាសន៍ខ្មែរដ៏ក្រីក្រមួយនេះ។

























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។