ដាច់ភ្លើងពេញមួយយប់ នៅខេត្តបាត់ដំបង ដោយសារតែ សត្វតុកកែមួយក្បាល !!
បាត់ដំបងៈ ករណីដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃឃុំផ្លូវមាស ស្រុករតនមណ្ឌល និងទីរួមស្រុកសំឡូត ខេត្តបាត់ដំបង។ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨ៈ៣០នាទី មូលហេតុដោយសារសត្វតុកកែឆក់ជាប់លើខ្សែបណ្ដាញ MV ជាមួយនឹង Cross Arm របស់សេវាករ ស្ថិតនៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ បញ្ហានេះក្រុមការងារ និងសេវាករបានធ្វើការជួសជុលរួចរាល់ និងភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០ៈ១០នាទី៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។