សូម​ជួយ​Shareផងក្រែងមានសប្បុរសជនជួយ...សែន​អាណិត​ប្អូន​ប្រុស​ក្រៃ​ត្រូវ​ពស់ចឹក​ឪពុកម្ដាយ​ទុកកូនយូរហូត​រលួយ​ជេីង
ណារ៉ា
-

យោងតាមប្រភពហ្វេសប៊ុកឈ្មោះ Chan Tola កាលពីថ្ងៃទី០៨ កញ្ញា បានបង្ហោះសារស្វែងរកជំនួយសប្បុរសជនដើម្បីជួយប្អូនប្រុសម្នាក់ដែលពស់ចឹកគ្មានលទ្ធភាពព្យាបាលទុកទាល់តែរលួយជើង។

ម្ចាស់ហ្វេសប៊ុកខាងលើបានរៀបរាប់ថា៖ «សែន​អាណិត​ប្អូន​ប្រុស​ក្រៃ​ត្រូវ​ពស់ចឹក​ឪពុកម្ដាយ​ទុកកូនយូរហូត​រលួយ​ជេីង​ ប្រហែលឪពុកម្តាយក្រមិនមានលុយមិនមានលទ្ធភាពទេីបមិននាំកូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ប្អូន​ប្រុស​នៅ​ភូមិ​ធួយ​ ឃុំ​ចាអុង​ ស្រុក​ អូជុំ​។ មើល​សភាព​ជេីង​ប្អូន​ប្រុសរលួយ​ ប្អូន​ប្រុស​ស្រែក​យំ​ព្រោះ​ឈឺចាប់​ ។
តាមរយៈ​ប្អូន​ ស្រី​ Nou Rachana ដែលបានផ្ញេីរូបមក​អោយ​ខ្ញុំ​បាទ​ ដេីម្បី​ស្វែង​រក​ សប្បុរសជន​ចិត្ត​ធម៌​ជួយ​ សូម​ជួយ​ផង ជួយ​ shares ផងគ្រែងមានសប្បុរសជនជួយ» ។
យ៉ាងណាម្ចាស់ហ្វេសប៊ុកខាងលើមិនបានប្រាប់លេខទាក់ទងឡើយ ប្រសិនបើបងប្អូនចង់ជួយសូមទាក់ទងតាមហ្វេសប៊ុករបស់គាត់ឈ្មោះ Chan Tola