លោក ព្រាប សុវត្ថិ​ បង្ហោះសារយ៉ាងក្រៀមក្រំ ដែលបាត់បង់លោក Beat Richner ដែលមានគុណយ៉ាងធំធេង ចំពោះកូនខ្មែរ និងកុមារកម្ពុជាគ្រប់រូប ...
-

ភ្នំពេញ៖ កំពូលតារាចំរៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ បានបង្ហោះសារយ៉ាងក្រៀមក្រំ ខណៈពេលដឹងដំណឹងមរណៈភាពរបស់ វីរៈបុរស លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺ ដែលខំចំណាយ ទាំងកំលាំងកាយ កំលាំងចិត្ត និងថវិការ ដើម្បីជួយដល់កូនខ្មែរ។ នេះជាមហាទិគុណដ៏ធំបំផុតចំពោះកូនខ្មែរ គ្រប់រូប។ កាលពីថ្ងៃម្សិលមិញ លោក ព្រាប សុវត្ថិ ក៏បានបង្ហោះសារយ៉ាងក្រៀមក្រំ អមជានឹងសារយ៉ាងខ្លីថា៖

"សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធ​​ បុប្ផា​​ ដែលចំណាយពេលវេលាពេញមួយជីវិតសម្រាប់កុមារកម្ពុជាជាទីស្រលាញ់របស់យេីង សូមវិញ្ញាណក្ខន្ធលោក ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។សេចក្តីល្អសព្វបែបយ៉ាងពួកយើងនិងចង់ចាំពេញមួយជីវិត"?។
ការបាត់បង់ដ៏ធំមួយនេះ បានធ្វើឲ្យកូនខ្មែរទូទាំងប្រទេស មានការសោកស្តាយ ជាខ្លាំង និងសូមឲ្យលោកទៅកាន់សុគតិភព កូនខ្មែរគ្រប់រូបនិងចងចាំអំពើល្អ និងសេចក្តីស្រលាញ់របស់លោកជារៀងរហូតទៅ។
[caption id="attachment_113245" align="alignnone" width="1280"]
14./15.September 2012, Kambodscha, Kantha Bopha Reportage Beat Richner;(Monika Flueckiger)[/caption]
ដោយ៖ និមល ប្រភព៖ Preap Sovath