វីរៈបុរស របស់កុមារ កម្ពុជា... សូមឲ្យវិញ្ញាណក្ខន្ធលោក បានទៅកាន់សុគតិភព...
-

❤️ វីរបុរស របស់កុមារ កម្ពុជា??❤️ Beat Richner. លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ (កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នា១៩៤៧) ជាជនជាតិ ស្វីស។ គាត់ជា ពេទ្យកុមារ អ្នកលេងសូរឡោ និងជាអ្នកបង្កើត មន្ទីរពេទ្យកុមារ នៅ ព្រះរាជាណាចក្រកម្ពុជា ហើយគាត់ជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

វិជ្ជាជីវៈ បន្ទាប់ពីទទួលបានបរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ លោកវិជ្ជបណ្ឌិត បេអាត​ រិចន័រ ធ្វើជាអ្នកឯកទេសថែរទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅស៊ូរិច។ បន្ទាប់មក​ លោក រិចន័រ​បាន​ធ្វើការ​អោយ​កាកបាទក្រហមស្វីស និង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជាជា​ទី​ដែល​លោក​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផាទីក្រុង​ភ្នំពេញចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។ មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ប្រសិទ្ធិភាព​នាម​ដើម្បី​ជា​ការ​ចង​ចាំ​ដល់​សម្តេច​ព្រះអង្គម្ចាស់​ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែល​ជា​ព្រះរាជបុត្រី​នៃ​ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុដែល​បាន​សោយវិលាល័យ​ក្នុង​ព្រះជន្ម​ក្មេងវស្សា​។ នៅ​ពេល​ដែល​ខ្មែរ​ក្រហមបាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវ​បាន​បង្ខំ​អោយ​ចាកចេញ​ទៅ​ប្រទេស​ស្វីសវិញ​ដែល​ជា​ទី​ដែល​លោក​បាន​បន្ត​ការងារ​របស់​លោក​នៅ​ទីក្រុងហ៉្សូរ៉ិច។ [១] ក្នុងដំណើរការស្វែងរកអាជីពវេជ្ជសាស្ត្ររបស់គាត់ និង ចំណាប់អារម្មណ៍ខាងតន្ត្រី និង ការកម្សាន្ត វេជ្ជ.រិឆ្នឺរបានអភិវឌ្ឍចរិកលក្ខណៈនៃ "Beatocello" ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡ្លូ។ ស្របគ្នាជាមួយមុខនាទីនេះ លោករិឆ្នឺរក៏បានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ "Beatocello" ។[១]
នៅ ខែធ្នូ ១៩៩១ រិឆ្នឺរបានត្រឡប់មកកម្ពុជានិងបានឃើញការបំផ្លិចបំផ្លាញដែលបានកើតឡើងជាបន្តបន្ទាប់ពីការប៉ះទង្គិចគ្នាដែលជាលទ្ធផលជម្លោះរវាងខ្មែរក្រហមនិងវៀតណាម។ លោកត្រូវបានសុំអោយបើកនិងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ១៩៩២ លោករិឆ្នឺរជាផ្លូវការបានត្រឡប់មកកម្ពុជាវិញដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា ១៩៩២។
ប្រភព៖ បង ធំមិនដល់គេ