កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក៏ជាថ្ងៃដែលកូនខ្មែរគ្រប់រូបមានស្នាមទឹកភ្នែក លើថ្ពាល់ ព្រោះតែក្តីឈឺចាប់ ពីការបាត់បង់វីរៈបុរសម្នាក់ ដែលលោកបានជួយដល់កុមារកម្ពុជាច្រើន លើសពីអ្វីដែលកូនរំពឹងទុក្ខ។ លោកបានប្រើជីវិតដែលនៅសល់របស់លោកមកជួយកុមារកម្ពុជា គ្រប់ទីកន្លែង។ កុមារជាច្រើនដែលបានរស់រានឡើងវិញ ដោយសារតែមានរូបលោកដូចគ្នា។ ជាការជូនដំណើរចុងក្រោយរបស់កូនខ្មែរ និងការដឹងមហាទិគុណចំពោះរូបលោក គឺមានតែភាពសោកសៅ និងកម្រផ្កា ជាការជូនដំណើរលោក ទៅកាន់សុគតិភព។ អមជាមួយនឹងសេចក្តីដឹងគុណចំពោះលោក វេជ្ជបណ្ឌិត Beat Richner លោកយឹម តាស្រង់ និពន្ធឡើងអំពីមន្ទីរពេទ្យគន្ធបុប្ផា និងបានកោតសរសើរចំពោះ វីរៈបុរសវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ក៏៏បានបង្ហោះវីដេអូ បទចំរៀងមួយបទ ដែលមានចំណងជើងថា "គន្ធបុប្ផា និងក្តីសង្ឃឹម" ជូនចំពោះកូនខ្មែរទាំងអស់បានស្តាប់កំសាន្ត។ លោកយឹម តាស្រង់ ក៏បានរៀបរាប់ទាំងកំសត់ថា៖





















