ស្ទើរមិនជឿ!!! ក្រឡមួយដែលត្រូវបានគេរកឃើញ កប់នៅក្រោមដីក្នុងរោងល្ខោនចំណាស់មួយ មានតម្លៃដល់ទៅរាប់លានដុល្លារ
-

ស្ទើរមិនជឿថា ក្នុងក្រឡមួយនេះ មានកាក់មាសជាច្រើន ដែលរុករកឃើញ កប់នៅក្រោមដីក្នុងរោងល្ខោនចំណាស់ឈ្មោះ Cressoni ស្ថិតក្នុងទីក្រុង Como ប្រទេសអ៊ីតាលី។ បុរាណវិទូបានប្រាប់ថាមាសរាប់រយកាក់នោះជាកាក់មាសដែលប្រើនៅក្នុងសម័យចក្រភពរ៉ូម។

លោក Alberto Bonisoli រដ្ឋមន្ត្រីវប្បធម៌អ៊ីតាលីបានឲ្យដឹងថា ព័ត៌មានលម្អិតពាក់ព័ន្ធនឹងកាក់មាសបុរាណនេះនៅមិនទាន់ស្រាវជ្រាវដឹងនៅឡើយទេ តែការរកឃើញនេះ គឺជាការពិតហើយវាមានសារប្រយោជន៍សម្រាប់ផ្នែកបុរាណវិទ្យា។ កាក់មាសត្រូវគេប្រទះឃើញកាលពីសប្ដាហ៍មុនហើយ ពួកវាត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពិសោធន៍ Mibac ក្នុងទីក្រុង Milan ដើម្បីឲ្យអ្នកជំនាញស្រាវជ្រាវ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងបេតិកភណ្ឌនិងសកម្មភាពវប្បធម៌អ៊ីតាលី។
យ៉ាងណាមិញតម្លៃនៃបុរាណវត្ថុទាំងនោះ មិនទាន់ត្រូវបានបង្ហើបឲ្យដឹងជាផ្លូវការនោះឡើយ តែបើតាមសារព័ត៌មានអ៊ីតាលីមួយចំនួនវាអាចមានតម្លៃដល់ទៅរាប់លានដុល្លារឯណោះ ៕
ប្រភពៈ biz-kh.com