លោកពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាននិងកម្លាំងប្រដាប់អាវុធ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ លោក...
-

សៀមរាប ​៖ កាលពី​​រសៀល​ថ្ងៃ​ទី​១០ ​ខែកញ្ញា ឆ្នាំ២០១៨ ​ ​លោកពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​ប្រតិភូ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត អញ្ជើញ​ដាក់​កម្រងផ្កា អុជ​ធូប​ទៀន និងគោរព​វិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​​ គ​ន្ធ​បុប្ផា នៅ​សាល​មហោស្រព​នៃ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័ន​ទី​៧ ក្នុង​ខេត្តសៀមរាប។

លោក ពៅ ពិសិដ្ឋ បានមានប្រសាន៍ថា ការទទួលមរណភាពរបស់លោក វេជ្ជបណ្ឌិត Beat Richner ដែលជាធនធានមនុស្សម្នាក់ ដែលកម្រករកបាន ហើយលោកក៏បានជួយដល់កុមារកម្ពុជាជាច្រើន។