ពិតជាខ្លោច​ចិត្តណាស់!!! ពេលលឺឪពុក​យុវតី លី សៀរហ្វុង រៀប​រាប់​ការ​ឈឺ​ចាប់ទាំងមិនអស់ចិត្ត ចំពោះប្រជាពលរដ្ឋដែលរស់នៅទីនោះ រួមនិងម្ចាស់ក្រុមហ៊ុន ហុងដា ដែលព្យាយាម....
-

ក្រោយពីមានហេតុការណ៏ ដ៏អាក្រក់មកលើ​យុវតី​រូប​ស្រស់​ម្នាក់ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ក្នុងក្រុមគ្រួសា មានរន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។ ដែលធ្វើឲ្យប្អូនស្រីត្រូវលា ប៉ាម៉ាក បងប្អូន ទាំងអាលោះអាល័យ ដោយសារតែម៉ូតូ​មួយ​គ្រឿង​ទៀត ជិះ​បត់​ចូល​ផ្លូវ​មិន​មើល​ក្រោយ ក៏​ទៅ​កៀរ​ម៉ូតូ​របស់​យុវតី​រង​គ្រោះ បណ្ដាល​ឱ្យ​ដួល​ទៅ​ក្រោម​កង់​រ៉ឺម៉ក​កិន​ស្លាប់​តែ​ម្ដង។

ក្រោយពីបាត់បង់​កូនស្រី លី សៀរហ្វុង ជាទីស្រលាញ់លោកឪពុក បានបង្ហោះសាររៀបរាប់ទាំងមិនអស់ចិត្ត ដែលមកត្រូវបាត់បង់កូនស្រីជាទីស្រលាញ់ ដោយក្នុងសារនោះបានសរសេរថា "កូនស្រី លី សៀរ ហ្វុងរបស់ប៉ាជាទីស្រលាញ់ស្មើនិងជីវិត ឥឡូវកូនបានលាប៉ារៀងរហូតហើយ មិននឹកស្មានថាគ្រាន់តែមួយព្រិចភ្នែកសោះយើងបែកគ្នាបែបនេះទេ អារម្មណ៍របស់ប៉ាពិតជាមិនអាចទទួលយកការបែក បែបនេះពិតមែនណាកូនសំលាញ់ ប៉ាសន្យាថានិងរកកាពិតក្នុងការគ្រោះថ្នាក់ចរាចរណ៏ របស់កូនអោយខាងតែបាន។
បើមានជាតិក្រោយមែនសូមអោយកូនមានអាយុវែងយើងជួបគ្នានិងសាងគ្រួសារអោយមានសុភមង្គុលរុងរឿងកុំអោយ ជួបរឿង ដូចជាតិនេះទៀត ណាកូនសំលាញ់ សូមកូនទៅអោយបានសុខចុះ។ សូមគោរពនិងសុំស្នើរទៅលោកស្នងការ ខណ្ឌចំការមននិងលោនាយកស្នងការក្រុង ជួយរកយុទ្ធតិធម៌អោយកូនខ្ញុំបាទដោយក្ដីអនុគ្រោះផង។
និងមានកាម៉ារ៉ាវីតដេអូផងដែរ សូមលោកប្រធានគ្រប់ជាន់ថ្នាក់ សំរួលអោយខ្ញុំបាទផងនិងបងប្អូនជួយគិតទាំងអស់គ្នានិងពិចារណាមើល ពេលកូនខ្ញុំគ្រោះដល់ជីវិតសូម្បីថៅម៉ូតូហុងដារកលេសមិនព្រមអោយឆែកកាម៉រ៉ាផង ហើយជនបង្ករហេតុជិះម៉ូតូចេញពីក្រុមហ៊ុនហុងដា ឆេតទៅរកគៀកូនខ្ញុំ និងរជនបង្កគ្រោះថ្នាក់ គ្មាននណាជួយឃាត់ផង ហើយសូមបីតែមកយឺតបំផុតយើងរត់តាមក៏ទាន់ដែរ ប៉ុន្តែ គ្មានសូមតែប៉ូលីសនៅទីនៅក៏មិនអើពើ ហើយអ្នកជិតខាងក៏មិនជួយឃាត់ សន្តិសុខនិងបុក្គលិកហុងដា ត្រូវមានអ្នកបិតមាត់និងសំដីឈើយនៅពេលសួរនាំ ហាក់បីដូចជីវិតកូនខ្ញុំគ្មានតំលៃទាល់តែសោះចុះប៉ះចំលើកូនបងប្អូនវិញមានអារមណ៍បែបណា" ៕
ប្រភពៈ Sokly Ops