ពិតអត់? ...ពូក២សោះ ចាប់ឲ្យបង់ពន្ធប្រាក់១០ម៉ឺនរៀល បើគ្មានលុយបង់ទេ ទុកពូកចោលទៅ មួយម៉ាត់នេះចប់និយាយ ...(គយ ក្រុងប៉ោយប៉ែត)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kito Bong បានរៀបរាប់ទាំងក្តីហួសចិត្តថា ពូក២ ទារពន្ធ១០មុឺនរៀល។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយបានរៀបរាប់ថា៖

"ពូក២ចាប់បង់ប្រាក់ពន្ធ១០មុឺនរៀល ក្រុងប៉ោយប៉ែត​ ចឹងបានគយដេកសុីឆ្អែត ជិះឡាន 570 ទំនើបៗ ពេលសុំលោកគយបន្ធូបន្ថយ លោកគយថាបើគ្មានលុយបង់ទុកពូកចោលទៅ ចប់មួយម៉ាត់នេះ​ នេះត្រឹមពូកសំឡីថ្លឹង34គីឡូ ចុះបើពូករស័រដែកវិញប៉ុន្មានគីឡូទៅលោកគយ តែខ្ញុំព្រមបង់ជូនហើយអោយរងចាំទៀតលោកគយ​ អាណិតតែអ្នកអូសរទះ​ គាត់ដាច់បាយដាច់ទឹក ដាច់មិនសំខាន់ទេ​ សំខាន់គាត់ត្រូវការរទះគាត់ទៅអូសរកសុីបន្តទៀត តើមានថ្នាក់ដឹកនាំបានដឹង​ បើកភ្នែកមើលអត់ អ្នករងទុក្ខគឺប្រជាពលរដ្ឋ​ អ្នកសើចសប្បាយជិះឡានទំនើបៗគឺលោកគយ ជួយខមិន​​ និង​ Shear អោយលោកគយបានឃើញផង"។​​
សូមមេត្តាលោកជួយចេញមកបញ្ជាក់ ផងទាន តើថ្លៃដឹកពូកដោយតាមរទេះសោះ ហេតុអីបានជាថ្លៃខ្លាំងម្ល៉េះ គយក្រុងប៉ោយប៉ែត????
នៅក្នុងផងដែរក៏មានបងប្អូម្នាក់ដែលមានឈ្មោះគណនីហ្វេសថា Hak Long ក៏បានរៀបរាប់ថា "ក្រដាស់ប្រាក់បង់ពន្ធនេះ អត់ត្រឹមត្រូវ (សុំច្បាប់ដើមមក) ដើម្បីទប់ស្កាត់ផលប៉ះពាល់ ប្រយោជន៍ជាតិ"
តើមានបងប្អូនណាខ្លះធ្លាប់ប្រទះ ជួបរឿបបែបនេះ?? ប្រភព ៖​ Kito Bong