តារាហ្វេសប៊ុក Ah Ry Nuon​ បានចូលរួមបរិច្ចាគថវិការ ចំនួន១០០០ដុល្លារ ក្នុងការសាងសង់រូបសំណាក់ លោក Beat Richner ដើម្បីជូនទៅខាងមន្ទីរពេទ្យគន្ធបុប្ផា...
-

បន្ទាប់ពីលោក Beat Richner បានលាចាកលោកទៅ​ មានប្រជាពលរដ្ឋជាច្រើនស្ទើរតែស្រក់ទឹកភ្នែក និងបានរកកម្រងផ្កា មានអ្នកខ្លះទៀតបានកាន់បាច់ផ្កា ដើម្បីចូលរួមរំលែកទុក្ខដល់ក្រៀមក្រំមួយនេះ​។ ទាក់ទិននឹងបញ្ហាមួយនេះ លោក តាន់ គឹមសួរក៏មានគំនិតមួយថា "និងសង់រូបសំណាក់លោក Beat Richner ជូនមន្ទីរពេទ្យគន្ធបុប្ផា"។

ភ្លាមនោះ តារាហ្វេសប៊ុក ដែលមានឈ្មោះថា Ah Ry Nuon ក៏បានបង្ហាញអារម្មណ៍សោកសៅ និងរំភើបជាខ្លាំង​ បន្ទាប់ពីបានដឹងថាលោកតាន់ គឹមសួរ និងធ្វើរូបសំណាក់របស់វីរៈបុរស លោក Beat Richner ជូនខាងមន្ទីរពេទ្យនោះ។ អ្នកនាងក៏បានរៀបរាប់យ៉ាងដូច្នេះថា "នាងខ្ញុំបានចូលរួមថវិការ 1000$ ដេីម្បីសាងរូបសំណាក់ធ្វេីពីស្ពាន់ទំហំធំជាងមនុស្សតំណាងអោយវីរះបុរសមានបេះដូងខ្មែរ Beat Richner ជូនដល់មន្ទីរពេទ្យ គុន្ធបុប្ផា លោកបានលះបង់ច្រេីនណាស់ដេីម្បីប្រជាជនខ្មែរ លោកធ្វេីការច្រេីនជាងសំរាកក៏ដេីម្បីខ្មែរ លោកមិនចង់ចាកចេញពីខ្មែរព្រោះតែមានបេះដូងខ្មែរ។
ខ្ញុំជឿជាក់ថាកូនខ្មែរគ្រប់រូបពេលសំលឹងមេីលរូបថតគាត់អ្នកណាក៏សោកស្ដាយនិងក្ដុកក្ដួលដែរ?? ខ្ញុំចូលរួមសកម្មភាពនេះជាមួយបង អាចារ្យធំ នគររាជ និងបង Tan Kimsour ព្រោះតែចង់បង្ហាញថាកូនខ្មែរពិតជាដឹងគុណគាត់ខ្លាំងណាស់ តែបេីសិនជារងការរិះគុណអ្វីពីបងប្អូនខ្មែរមួយចំនួនក៏យេីងនៅតែធ្វេីដែរ ព្រោះពួកយេីងបានសំរេចចិត្តថាធ្វេីហេីយដេីម្បីមនុស្សដែរយេីងស្រលាញ់❤️
ប្រភព៖ Ah Ry Nuon