មកទស្សនាទិដ្ឋភាព រីករាយថ្ងៃខួបកំណើត របស់កូនប្រុសច្បង លោកឧកញ៉ា ឌួង ឆាយ "Super Boy របស់ប៉ាៗ ម៉ាក់ៗ" ស្អាតអស់ទាស់...
-

ដូចប្រិយមិត្តជាច្រើនដឹងរួចមកហើយថា លោកឧកញ៉ា ឌួង ឆាយ គឺជាឧកញ៉ាមួយរូបដែលជាមនុស្សចិត្តធម៌ ចូលចិត្តធ្វើការងារសង្គមច្រើន ជាពិសេសនោះលោកតែងតែជួយដល់ជនក្រីក្រ និង ចេញមុខជួយកម្មវិធីសង្គមផ្សេងៗថែមទៀតផង ។ យ៉ាងណាមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោកបានបង្ហោះ ទិដ្ឋភាព ដ៏សប្បាយរីករាយ នៅក្នុងថ្ងៃខួបកំណើត កូនប្រុសច្បងរបស់លោក ដែលមានរហ័សនាមថា "Super Boy របស់ប៉ាៗ ម៉ាក់ៗ"

កាលពីថ្ងៃម្សិលមិញ ជាថ្ងៃខួបកំណើតកូនប្រុសច្បងលោកឧកញ៉ា ឌួង ឆាយ គម្រប់អាយុ៩ឆ្នាំហើយ ចំណែកឈ្មោះរបស់ប្អូនប្រុសវិញ ក៏ពិរោះ (ឌួង គឹមវិសាល)។ Super Boy ​ជាមនុស្សដ៏ខ្លាំងក្លា អង់អាច និងវៀងវៃ មិនចុះចាញ់គ្រប់ឧបសគ្គអ្វីទាំងអស់។ ទាក់ទិននិងពិធីដ៏អស្ចារ្យមួយនេះ លោក ឧកញ៉ា ឌួង ឆាយ បានរៀបរាប់ថា "រីករាយថ្ងៃកំណើតណា Super Boy របស់ប៉ា, ប៉ាសូមជូនពរកូនអោយជាសះស្បើយដូចដើម និងបានចូលសាលារៀនវិញស្នងត្រកូលពីប៉ាដើម្បីរួមចំណែកជួយកសាងសង្គមជាតិ និងធ្វើបុណ្យ"
ប្រភព៖ Duong Chay ឌួង ឆាយ