កូនធុនៗនេះ ងាប់ទៅក៏មិនសូវស្ដាយប៉ុន្មានដែរ!!! ខឹងតិចតួចដុតផ្ទះម៉ែចោលខ្ទេច ហើយគំរាមសម្លាប់អ្នកភូមិទៀត បើអ្នកណាហ៊ានចូលទៅជួយ
បាត់ដំបងៈ កាលពីវេលាម៉ោង១២ៈ១៥នាទីថ្ងៃត្រង់ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ បុរសម្នាក់មានឈ្មោះ ហឿង ណាត់ ភេទប្រុស អាយុ៣០ឆ្នាំភូមិ.ឃុំខាងលើ ត្រូវតំណាងអយ្យការអមសាលាដំបូង បញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីដុតបំផ្លាញលំនៅឋានម្ដាយរបស់ខ្លួនដោយចេតនា មានស្ថានទម្ងន់ទោស។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។