សូមចូលរួមត្រេកអរផងលោកគ្រូ... លោកគ្រូ នូ ស៊ិប ទទួលបានការឧបត្ថម្ភ ក្នុងការចំណាយថ្លៃបន្ទប់ជួល ពេញមួយឆ្នាំ ព្រមទាំង...(មានវីដេអូ)
-

ភ្នំពេញ ៖ ក្រោយពីរូបភាពលោកគ្រូ នូ ស៊ិប ត្រូវបានគេបង្ហោះរូប លើបណ្តាញសង្គមហ្វេសប៊ុក ពីជីវភាពខ្វះខាត និងគ្មានប្រាស់សម្រាប់បង់ថ្លៃបន្ទប់រួចមក ធ្វើឲ្យមហាជនជាច្រើនមានការស្រងាកចិត្ត និងខ្លោចចិត្តជាខ្លាំង មិនគួរណា លោកត្រូវធ្លាក់ខ្លួនយ៉ាប់យ៉ឺនយ៉ាងដូច្នេះទាល់តែសោះ ។ កាលពីថ្ងៃទី០៨ ខែកញ្ញា នេះ ក៏មានទាំងអ្នកសិល្បះរួមអាជីព ក៏ដូចជាប្រិយមិត្តដែលបានស្គាល់លោកគ្រូ ក៏បានទៅសួរសុខទុក្ខ ព្រមទាំងជូនជាថវិការ និង សម្ភារៈប្រើប្រាស់​មួយចំនួន ដើម្បីសម្រួលដល់ទុក្ខលំបាកលោកគ្រូបានមួយគ្រាផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Nika Ma ក៏បានបង្ហោះវីដេអូ ពីជីវភាពខ្វះខាតរបស់លោកគ្រូ ព្រមទាំងជួយសម្រាលទុក្ខលំបាក ដោយការជួយចេញថ្លៃផ្ទះជួលរបស់លោកគ្រូ ចំនួនមួយឆ្នាំពេញតែម្តង
យ៉ាងណាមិញម្ចាស់គណនីហ្វេសប៊ុករូបនោះក៏បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកខ្លួនថា "ថ្ងៃនេះនាងខ្ញុំបានមកដល់ផ្ទះលោកគ្រូ នូសុឹបផ្ទាល់ហើយ តាមស្ថានភាពមើលទៅគាត់ពិតជាលំបាកពិតមែន ព្រោះគាត់មិនមានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងមានជំងឺប្រចាំកាយជាប់ខ្លួន បើបងប្អូនចង់ជួយគាត់សូមទាក់ទងទៅលេខគាត់ផ្ទាល់ 012958054 សូមអរគុណ"
មានវីដេអូ៖ ប្រភព៖ Nika Ma