មានរឿងអីទៅ ឆៃលី ដាឡែន ហេតុអ្វីបានជាភ្នែកមានអាការៈបែបនេះ គួរឲ្យខ្លាចណាស់..
-

ប្រហែលប៉ុន្មាននាទីមុននេះ កញ្ញា ឆៃលី ដាឡែន បានបង្ហោះសារ នៅអាការៈជំងឺម្យ៉ាងដែលបានកើតឡើងមកលើកញ្ញា ដោយអាការៈជំងឺនោះមើលទៅឃើញថា ភ្នែករបស់កញ្ញាខាងឆ្វេងមានឈាមកកមួយដុំ ដែលមើលទៅគួរឲ្យខ្លាចណាស់។ នៅក្នុងនោះផងដែល កញ្ញាបានសរសេរប្រាប់ថា "នៅសុខៗក៏ស្រាប់តែអញ្ចឹង ?? អ្នកណាខ្លះយល់អារម្មណ៍មួយនេះ? ពេលឈឺទើបដឹងថាខ្លួនទីពឹងខ្លួន ????"។

ក្រោយពីឃើញសាររបស់កញ្ញា ឆៃលី ដាឡែន បង្ហោះហើយ មានហ្រ្វេនជាច្រើន បានខមិនតប់សួរកញ្ញាថា ភ្នែកកើតអីបង អ្នកខ្លះទៀតជូនពរកញ្ញាឲ្យឆាបជា។ ក្រោយពីឃើញការខមិនបែបនេះហើយ ដាឡែន បានតប់ទៅហ្រ្វេនទាំងអស់គ្នា "ពេទ្រថាដាច់សរសៃរឈាម តែមិនអីទេអោយដាក់ថ្នាំទៅជាហើយ អរគុណ"៕