ជួយស៊ែរឲ្យអ្នកយល់ច្រលំបានឃើញផង...លោកគ្រូ ហង់ ភូមិរ៉ា ចេញមកប្រតិកម្មតបត ទៅវិញថា ទង់ជាតិគេសរសេរថា "កម្ពុជាឈ្នះៗ" មិនមែនលើកទង់ជាតិស្រាបៀនោះទេ...សូមពិនិត្យមើលឲ្យច្បាស់
មានការផ្ទុះកំហឹងពេញបណ្តាញសង្គមហ្វេសប៊ុុក ខណៈពេលដែលមានសារព័ត៏មានមួយបានចុះផ្សាយថា "រឿងល្ខោនខោល នៅស្ដាតអូឡាំពិកយប់មិញ លើកទង់ក្រុមហ៊ុនស្រាបៀ"។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ ក៏បានធ្វើការបង្ហោះរូបភាពអមជាមួយសារយ៉ាងខ្លីថា " ល្ខោនខោលជារបស់ស្រាបៀរកម្ពុជា ? ចុះទង់ជាតិកម្ពជា យកទៅទុកនៅឯណា បានយកទង់ស្រាបៀរមកលើកកណ្ដាលវាលបែបនេះ ? ឬមួយតួអង្គល្ខោនខោលសំរាប់តែស៊ីឈ្នួលផ្សាយពាណិជ្ជកម្មស្រាបៀរ ?"









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។